ជ្រូកមួយក្បាលដែលគេចផុតពីការសម្លាប់បានក្លាយជាវិចិត្រដ៏ចំណាន

0
17101

ជ្រូកមួយក្បាលដែលបានរត់គេចខ្លួនពីកន្លែងសត្វពិឃាតហើយត្រូវបានគេជួយសង្គ្រោះនោះ ពេលនេះបានក្លាយទៅជាវិចិត្រករដ៏ចំណានមួយក្បាល។

image

ជ្រូកនេះឈ្មោះថា Pigcasso រួមជាមួយនិងជ្រូកមួយក្បាលផ្សេងទៀតឈ្មោះ Rosie បានរត់គេចរួចពីទីសត្វពិឃាតមួយកន្លែងក្នុងប្រទេសអាហ្វ្រិចខាងត្បូងនៅពេលដែលវាទើបមានអាយុពីរខែ។

សកម្មជនការពារសត្វលោក Lefion បានយកវាទៅចិញ្ចីមក្នុងកសិដ្ឋានមួយកន្លែងក្បែរទីក្រុង Cape Town ដែលនៅទីនោះគេបានបង្រៀនវាអោយចេះគូររូបដោយខាំជក់នឹងមាត់។

image

ពិតតជាមិនគួរអោយជឿថា សត្វជ្រូកមួយក្បាលដែលមានវ័យ២១ខែហើយនោះបានក្លាយជាសត្វមួយក្បាលដែលចេះគូររូបបានយ៉ាងល្អឯក ហើយគំនូរមួយសន្លឹកដែលវាគូរមានតម្លៃដល់ទៅ 1700ផោន។

មានរូបគំនូរ44ផ្ទាំងហើយដែលជាស្នាដៃរបស់សត្វជ្រូកមួយក្បាលនេះ បានធ្វើដំណើរទៅដល់អង់គ្លេស អាមេរិក កូរ៉េ និងម៉ាឡេស៊ី៕

image

image

Facebook Comments
Loading...