ម្ចាស់មេដាយមាស SEA GAME ក្លាយជាគ្រូជំនួសក្រុមជម្រើសជាតិឈុតធំកីឡាវ៉ូវីណាមកម្ពុជា២០១៨

0
2916

ភ្នំពេញ៖ ម្ចាស់មេដាយមាស និង មេដាយសំរិទ្ធ SEA GAME ២០១៣កីឡាការិនី ប៉ាល់ ឆរស្ម៊ី បានក្លាយជាគ្រូជំនួសក្រុមជម្រើសជាតិឈុតធំកីឡាវ៉ូវីណាមកម្ពុជា២០១៨ នេះ។

កីឡាការិនីរូបនបេះបាននិយាយថា នេះជាក្ដីស្រមៃរបស់ខ្លួនដែលសង្ឃឹមថានឹងក្លាយជាគ្រូជម្រើសជាតិនៅថ្ងៃណាមួយមិនខាននោះទេតែពេលនេះទោះបិនាងបានក្លាយជាគ្រូជំនួយក៏នាងអស់ចិត្តដែរព្រោះនេះជាការចាប់ផ្ដើមជាលើកដំបូងនៅក្នុងអាជីពជាគ្រូបង្វឹក ។

 

កីឡាការិនី ប៉ាល់ ឆរស្ម៊ី ម្ចាស់មេដាយមាសពិភពលោក ធ្លាប់ចូលរួមការប្រកួត SEA GAMES ២លើកជាប់ៗគ្នាដោយទទួលបាន មេដាយាមាស ២គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយ សំរិទ្ធ១គ្រឿង គឺការប្រកួត SEA GAMES លើកទី២៦ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី ទទួលបាន មេដាយាមាស១គ្រឿង និងមេដាយប្រាក់៣គ្រឿង និងការប្រកួត SEA GAMES លើកទី២៧ ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ទទួលបាន មេដាយមាស១គ្រឿង និងមេដាយ សំរិទ្ធ១គ្រឿង។ ចំណែក២០១៦ ខ្ញុំចូលរួមការប្រកួតកីឡា Asian Beach Games លើកទី៥ ទីក្រុងដាណាង ប្រទេសវៀតណាម ទទួលបានមេដាយាមាស១គ្រឿង៕

photo_2018-02-24_07-19-48

Facebook Comments
Loading...