ភ្នំពេញ៖ រឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឆ័យ ស៊ូ(Chai Suo)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងនន់៦៩គីឡូក្រាម លើសង្វៀនBoostrong Fire Fighter របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៥កុម្ភៈ ។
ឆ័យ ស៊ូគេក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរហើយគេមិនអន់ឡើយ គេវ៉ៃចេញបានរហ័ស ហើយធ្ងន់មិនចាញ់ សោភ័ណ្ឌនោះទេ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន១០៦ដង ឈ្នះ៩១ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង។ចំពោះសោភ័ណ្ឌវិញមានប្រវត្តិប្រកួតចំនួន១៥៩ដង ឈ្នះ១៣៩ដង ចាញ់១៧ដងនិងស្មើពិន្ទុ ៣ ដង ។
នរណាក៏ជូនពរឲ្យសោភ័ណ្ឌបានទទួលជ័យជំនះក្នុងការប្រកួតនេះដែរ ។
ចំណែកឯ ខ្លាចាស់ផុន ផាន់នារបស់ក្លិបខ្លារខិនមានរិទ្ធពេលនេះកំពុងតែសម្លៀងកែងរង់ចាំស្វាគមន៍អ្នកប្រដាល់ជនជាតិបារាំងជូ លៀន(Julien)។
អ្នកប្រដាល់ជើងចាស់ខ្លាចាស់ ផុន ផាន់នា រូបនេះមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៦៧ដង ចាញ់១៩ដង និងស្មើពិន្ទុ ៣ ដង ។
អ្នកប្រដាល់បារាំងជូលៀនវិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។ ជូលៀនគេទើបតែមានប្រវត្តិប្រកួតចំនួន៣៣ដង ឈ្នះ២៧ដង ចាញ់៦ដង ។ គេមានកណ្ដាប់ដៃធ្ងន់ហើយចេះ លេងកែង និង ជង្គង់មិនចាញ់អ្នកប្រដាល់ខ្មែរឡើយហើយកម្លាំងរបស់គេអស្ចារ្យខ្លាំងណាស់ ។នរណាជាអ្នកឈ្នះ ?