ថ្មីៗនេះប្រពន្ធ័ឃោសនារបស់ចិនបានធ្វើការផ្សព្វផ្សាយថា រូបចម្លាក់អធិរាជចម្បាំងរបស់ចិនដែលមានចំណាស់ជាង២០០០ឆ្នាំដែលមួយមានតម្លៃប្រមាណ៤,៥លានដុល្លារនោះត្រូវបានលោកចោរចិត្តសឿងម្នាក់កាត់យកម្រាមដៃមួយទៅបាត់ក្នុងពេលអំឡុងនៃពិធីតាំងពិព៍ណនៅក្នុងវិទ្យាស្ថានFranklinនៃរដ្ឋPhiladelphiaសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅនេះ។
អាជ្ញាធរអាមេរិកបានចាប់ខ្លួនបុរសម្នាក់ឈ្មោះRohanaអាយុ២៤ឆ្នាំដៅយស ង្ស័យថាបុរសនេះជាអ្នកលួចកាច់ម្រាមដៃនេះយកទៅនៅពេលដែលគាត់មកឈរថតសែលហ្វីជាមួយរូបចម្លា្កក់នេះ។ រដ្ឋាភិបាលចិនបានទាមទារឲ្យមានការដាកទ័ណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើបុរសម្នាក់នេះ។ រូបចម្លាក់ទាំងនេះ ត្រូវបានបញ្ជូនចេញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមតាំពិព័ណនៅទីនោះ៕
Facebook Comments
Loading...