សហព័ន្ធជាតិរៀបចំបញ្ជីឈ្មោះកីឡាករ-កីឡាការិនី គ្រូបង្វឹករបស់ខ្លួនដើម្បីហូបបាយសាមគ្គីជាមួយសម្ដេចតេជោហ៊ុន សែន

0
10033

ភ្នំពេញ: ក្នុងឱកាសបិទសិក្ខាសាលានេះដែរលោកវ៉ាត់ ចំរើនដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រាប់ទៅគ្រូបង្វឹកនៃប្រភេទកីឡានីមួយឲ្យប្រាប់ទៅសហព័ន្ធឲ្យរៀបចំបញ្ជីឈ្មោះកីឡាករ-កីឡាការិនី គ្រូបង្វឹករបស់ខ្លួនដើម្បីហូបបាយសាមគ្គីជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននៅថ្ងៃទី៤មេសាខាងមុខនេះ ។

photo_2018-02-15_06-47-44

វគ្គនេះមាសិក្ខាកាមចូលរួមចំនួន១៤១នាក់ដែលក្នុងនោះ៧០នាក់ជាគ្រូបង្វឹក និង គ្រូជំនួយថ្នាល(ជម្រើសជាតិវ័យក្មេង) និង ៧១នាក់ទៀតជាជាគ្រូបង្វឹក និង គ្រូជំនួយជម្រើសជាតិ ។លោកស៊ាន បូរ៉ារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡាបានអញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលានេះ ។

បទបង្ហាញដែលលើកយកមកពិភាក្សដារួមមានវិសាលភាពនៃការហ្វឹកហាត់ ការរៀបចំផែនការរយៈពេល៦ខែ ការអនុវត្តន៍ផែនការរយៈពេល៦ខែ បទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងការហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលប្រមូលផ្ដុំ យន្តការនៃការគ្រប់គ្រងប្រមូលផ្ដុំ នីតិវិធីនៃការផ្លាស់ប្ដូរគ្រូបង្វឹក និង កីឡាករ-កីឡាការិនីជម្រើសជាតិ ការវាយតម្លៃក្នុងសៀវភៅតាមដាន របបចំណីអាហារ វិធីសាស្រ្ត និង ចិត្តសាស្រ្ត ការយលដឹងអំពីរាងកាយ និង ចលនា អនាម័យកីឡា ការសង្គ្រោះបថម ការយល់ដឹងអំពីការប្រឆាំងសារធាតុដូប៉ាក្នុងកីឡា ៕

photo_2018-02-15_06-47-32

Facebook Comments
Loading...