ខ្សែក្រវាត់ខារ៉ាបាវ វគ្គសន្សំពិន្ទុសម្រាប់ថ្ងៃទី១៧ កុម្ភៈ

0
24357

ភ្នំពេញ:ការប្រកួតដណ្ដើមខ្សែក្រវាត់ខារាបាវវគ្គសន្សំពិន្ទុលើសង្វៀនអាស៊ីអាគ្នេយ៍សម្រាប់រសៀលថ្ងៃទី១៧កុម្ភៈអ្នកប្រដាល់កម្ពុជាគឹម វាសនាក្លិបទ័ពឆ័ត្រយោង៩១១ត្រូវជួបជាមួយអ្នកប្រដាល់ថៃសេន ឃូម(Sen Khoum)។

វាសនាមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៣ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។វាសនាអាចសង្ឃឹមយកឈ្នះសេន ឃូមបានដែរឬទេ ?

សេន ឃូមគេក៏មិនមែនជាអ្នកប្រដាល់ដែលខ្សោយនោះដែរ ។ទោះបូគេមិនសូវប្រើកែងវាយប្រហារគូប្រកួតក៏ពិតមែនតែកណ្ដាប់ដៃជង្គង់ និងទាត់បានល្អ និង រហ័សណាស់ ។ អ្នកប្រដាល់ថៃរូបមានប្រវត្តិប្រកួតចំនួន ៦៧ ដងឈ្នះ៦០ដង ចាញ់៦ដង និងស្មើពិន្ទុ ១ ដង ។

Kim-Veasna-Sen-Khoum [800x600]

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរង៉ែត រដ្ឋក្លិបតាព្រហ្មមានជ័យត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឈ្មោះគ្រៀង ក្រៃ (Kreang Krai) ។
រដ្ឋាជាអ្នកប្រដាល់ដែលមានថ្វីជើងល្អគេទាត់ចេញបានធ្ងន់តែបើជួបគូប្រកួតដែលល្អជើងដែរនោះគេមិនត្រឹមតែទាត់មិនចេញប៉ុណ្ណោះទេគេថែមទាំងលែងហ៊ានវាយប្រហារលើគូប្រកួតទៀតផង ។រដ្ឋាមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៤ដង ចាញ់១១ដង និងស្មើពិន្ទុ ៣ ដង ។

គ្រៀង ក្រៃគេបាត់មុខពីសង្វៀនស្រុកខ្មែរមួយរយៈហើយទើបតែពេលនេះគេលេចមុខមកវិញចូលរួមប្រជែងយកខ្សែក្រវាត់ដែលមានលុយអមចំនួន៥.០០០ដុល្លារ ។គេជាអ្នកប្រដាល់ដែលល្អមួយរូប និង មានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៧០ដង ចាញ់១៩ដង ស្មើពិន្ទុ៣ដង ។រដ្ឋាអាចយកឈ្នះគ្រឿង ក្រៃបានឬទេ ?

Facebook Comments
Loading...