អ្នកប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់៤លានរៀល លើសង្វៀនគោជល់ CNC

0
22988

ភ្នំពេញ: ថ្ងៃទី១៧កុម្ភៈសប្ដាហ៍នេះការប្រកួតប្រដាល់ម៉ារ៉ាតុងគឺធ្វើសម្រាប់ប្រភេទទម្ងន់៦៥គីឡូក្រាម លើសង្វៀនគោជល់របស់CNC។

សម្រាប់ជុំទី១អ្នកប្រដាល់មរឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ត្រួវជួបជាមួយអ្នកប្រដាល់ថៃLeam Phat ។ សារ័ត្នមានប្រវត្តិប្រកួតចំនួន៨៩ដងឈ្នះ៦៣ដង ចាញ់២១ដងស្មើពិន្ទុ ៥ ដងនិងវាយគូប្រកួតឲ្យសន្លប់ចំនួន១១ ដងឯ Leam Phat មានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦០ដង ចាញ់១៧ដងស្មើពិន្ទុ ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បាន២០ដង ។ នរណាឆ្លងផុតជុំទី១នេះ ?\

Reung-Sarath-Leam-Phit [800x600]

មឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សនៅជុំទី១នេះគេត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃNamkhakbounដែលជាអ្នកប្រដាល់ជើងខ្លាំងមួយរូបឧស្សាហ៍មកប្រកួតនៅស្រុកខ្មែរណាស់ ។

សុខហ៊ុចមានប្រវត្តិប្រកួតចំនួន១០៦ដង ឈ្នះ៧៧ដង ចាញ់២៤ដងស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង ។Namkhakboun វិញមានប្រវត្តិប្រកួតចំនួន១០១ដង ឈ្នះ៧៤ដង ចាញ់២៤ដងស្មើពិន្ទុ៣ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង ។

ការប្រកួតមាន២ជុំអ្នកចាញ់ជុំទី១ហាលអាវ ឯ អ្នកឈ្នះនឹងប្រកួតគ្នាផ្ដាចាំ់ព្រ័ត្រ ។ ជុំទី១មានតែ៣ទឹកប៉ុណ្ណោះឯ ជុំទី២ឬហៅថាជុំផ្ដាច់ព្រ័ត្រមាន៥ទឹកតែមួយទឹកមាន២នាទី ។ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះអ្នកឈ្នះទទួលបានប្រាក់រង្វាន់៤.០០០.០០០រៀល ចំពោះអ្នកចាញ់បាន២.០០០.០០០រៀល ។

ជើងខ្លាំងខ្មែរ ២ រូប និង ជើងខ្លាំងថៃទាំង២រូបនេះនរណាបានឈានឡើងវគ្គផ្ដាច់ព្រ័ត្រដើម្បីប្រជែងយកលុយ ៤.០០០.០០០រៀល ឬ ២.០០០.០០០រៀលនេះ ?

Meun-Sokhuch-Namkhakboun [800x600]

Facebook Comments
Loading...