តោអាហ្រ្វិកខាងត្បូងស៊ីព្រានព្រៃម្នាក់បន្សល់ទុកតែក្បាល

0
24033

តាមBBCបានផ្សាយឲ្យដឹងថា បុរសម្នាក់ដែលគេសង្ស័យថាជាអ្នកប្រមាញ់លួចសម្លាប់សត្វតោ ត្រូវបាន ហ្វូងតោដែលរស់នៅក្នុងឧទ្យានជាតិKrugerនៃប្រទេសអាហ្រ្វិកខាងត្បូងស៊ីជាចំណីដោយបន្សល់ទុកតែ ក្បាលប៉ុណ្ណោះ។

image

អ្នកនាំពាក្យប៉ូលីសនៅទីក្រុងLimpopoបាននិយាយប្រាប់អ្នកកាសែតថា ជនរងគ្រោះម្នាក់នេះទំនងជាព្រានប្រមាញ់ ដែលចូលទៅក្នុងឧទ្យាននោះនៅពេលដែលគាត់ត្រូវហ្វូងតោ ខាំសម្លាប់ស៊ីអស់ដងខ្លួនដោយបន្សល់ទុកតែក្បាលនិងគ្រឿងក្នុងខ្លះតែប៉ុណ្ណោះ។

ប៉ូលីសក៏មិនទាន់បានកំណត់អត្តសញ្ញាណជនរងគ្រោះនេះបាននៅឡើយដែរ។អ្នកលួចប្រមាញ់សត្វតោនៅក្នុងខេត្តLimpopo កាន់តែមានការកើនឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកខ្លះមានជំនឿថាផ្នែកខ្លះនៃដង ខ្លួនសត្វតោត្រូវគេយកមកផ្សំធ្វើជាថ្នាំព្យាលរោគពូកែសាកសិទ្ធណាស់ទាំងនៅក្នុងទ្វីបអាហ្រ្វិកនិងនៅ ទ្វីបដទៃទៀត៕

image

Facebook Comments
Loading...