បទបញ្ជាលោកឌុយទែរតេ៖ចំពោះស្រីឧទ្ទាមត្រូវបាញ់ឲ្យចំរន្ធយោនី

0
14452

កាន់តែប្លែកៗទៀតហើយ…..តាមប្រភពDaily Mailបានផ្សាយឲ្យដឹងថា លោកឌុយទែរតេប្រធានាធិបតី ហ្វីលីពីនបានប្រាប់ទាហានរបស់គាត់ថា ចំពោះស្ត្រីឧទ្ទាមសូមអស់លោកបាញ់ឲ្យត្រូវរន្ធយោនីវិញសូមកុំបាញ់សម្លាប់ជីវិតអី ពីព្រោះថាប្រសិនបើគ្មានយោនីទេនោះពួកនាងនឹងក្លាយទៅជាមនុស្សអត់ប្រយោជន៍ហើយ។

image

បទបញ្ជារបស់លោកប្រធានាធិបតីវ័យ៧២ឆ្នាំរូបនេះបានធ្វើឡើងកាលពីសប្តាហ៍មុន ប៉ុន្តែបានទទួលរងនូវការស្តីបន្ទោសយ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្សដោយបានចាត់ទុកថា ជាសំដីនេះមនុស្សដែលគ្មានជីវិត ជាសំដីដែលគ្មានការគោរព និងថោកទាបខ្លាំងណាស់។

លោកឌុយទែរតេដែលធ្លាប់បានធ្វើជាអភិបាលក្រុងមុនក្លាយជាប្រធានាធិបតីហ្វីលីពីនបាននិយាយថា៖ ប្រាប់កងទ័ពទៅ នេះជាបទបញ្ជាថ្មីរបស់ខ្ញុំដែលចេញមកពីចៅហ្វាយក្រុងម្នាក់ថា មិនមិនសម្លាប់ពួកនាងៗទេ ប៉ុន្តែយើងត្រូវតែបាញ់ឲ្យចំ រន្ធយោនីរបស់ពួកនាង។

កាលពីខែឧសភាឆ្នាំមុនលោកប្រធានាធិបតីក៏ធ្លាប់និយាយកំប្លែងលេងសំដៅ ទៅរកស្រីៗក្នុងក្រុមISISដែរថា ពួកទាហានៗរបស់គាត់អាចចាប់រំលោភស្រីៗទាំងអស់នោះបានហើយ រូបគាត់ជាអ្នកទៅពន្ធនាគារជំនួសពួកគេ។អត់បញ្ហា៕

image

Facebook Comments
Loading...