ស្ត្រីម្នាក់ចោទប្រកាន់ថា ប្តីបានលួចតម្រងនោមរបស់គាត់យកទៅឲ្យអ្នកដទៃ

0
22275

ប្តីរបស់ស្ត្រីឥណ្ឌាម្នាក់និងបងថ្លៃរបស់គាត់ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីទទួលរងការចោទប្រកាន់ពី ស្ត្រីជាប្រពន្ធថាបានលួចយកតម្រងនោមរបស់គាត់ទៅបរិច្ចាកឲ្យអ្នកដទៃ។

តាមរបាយការណ៍ព៍ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា ប្តីរបស់ស្ត្រីតំបន់បឹងហ្កាល់ខាងលិចម្នាក់បានរៀបចំផែនការណ៍ថានឹងវះ យកពោះវៀនដុះខ្នែងឲ្យស្ត្រីជាប្រពន្ធនៅភេលដែលនាងទំនងជាមានជម្ងឺក្រពះកាលពី២ឆ្នាំមុន។អ្វីៗបានដំណើរការជាធម្មតា។ប៉ុន្តែកាលពីខែធ្នូឆ្នាំ២០១៧កន្លងទៅនេះ នាងត្រូវមានជម្ងឺត្រូវធ្វើការវះកាត់ម្តងទៀត ស្រាប់តែពេទ្យប្រាប់ថា គាត់បានបាត់តម្រងនោមមួយចំហៀងទៅហើយ។ គ្មានសង្ស័យទេនាងបានចោទប្រកាន់ថា នៅពេឡវះកាត់កាល់ពីលើកមុន ប្រាកដណាស់គឺប្តីរបស់នាងស៊ុំគ្រលំគ្នាវះកាត់យកតម្រងនោមរបស់គាត់មួយចំហៀងបាត់ទៅហើយ ពីព្រោះប្តីរបស់គាត់តែងតែសុំឲ្យគាត់បរិច្ចាកត ម្រងនោមមួយចំហៀងទៅឲ្យអ្នកដទៃម្នាក់។

គួរបញ្ជាក់ថា ការបរិចា្ចកតម្រងនោមដោយមិនបាច់បង់ថ្លៃពី គ្រួសារខាងប្រពន្ធទៅឲ្យគ្រួសារខាងប្តីគឺជាប្រពៃណីពីបុរាណ បុន្តែដោយមើលឃើញថាប្រពៃណីបែបនេះវាឃោរឃៅរដ្ឋាភិបាលឥណ្ឌាក៏បានលប់ចោលទៅវិញតាំងពីឆ្នាំ១៩៦០មកម្ល៉េះ៕

image

Facebook Comments
Loading...