សម្តេចតេជោ ហ៊ុន សែន ចោទសួរមន្ត្រីថា ធ្វើតាមច្បាប់ ឬ ធ្វើតាមបទបញ្ជា?

0
18683

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ សម្តេចតេជោ បានបញ្ជាក់ថា ប្រតិបត្តិការកាត់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មិនមានការដកថយនោះឡើយ ហើយទឹកដីណា គឺថ្នាក់ដឹកនាំនៃខេត្តនោះជាអ្នកចាត់ការមិនចាំបាច់ក្រសួងសាធារណការនោះទេ

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំកំពុងគិតថា តើមន្ត្រីរបស់យើងអនុវត្តន៍ច្បាប់ ឬ អនុវត្តន៍បទបញ្ជា? ខ្ញុំកំពុងដាក់សំណួរខ្លួនឯងថា មន្ត្រីរបស់យើងនេះអនុវត្តន៍ច្បាប់ ឬ អនុវត្តន៍បទបញ្ជា។ ច្បាប់មានហើយមិនឲ្យតទេអាទ្រុងហ្នឹង ម៉េចមិនព្រមអនុវត្តន៍ចាំដល់នាយករដ្ឋមន្ត្រីបញ្ជាបាននាំគ្នាអនុវត្តន៍។ អាចំណុចនេះ គឺជាចំណុចគ្រោះថ្នាក់ណាស់សម្រាប់ប្រព័ន្ធគ្រប់គ្រងមួយ មិនមែនឲ្យអស់លោកអនុវត្តន៍បញ្ជាទេ គឺឲ្យអស់លោកអនុវត្តន៍ច្បាប់។ គ្រប់ស្ថាប័នទាំងអស់តែមានច្បាប់ស្តីពីការបង្កើតស្ថាប័ន រួចហើយមានអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃស្ថាប័ននោះ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអង្គភាពអនុវត្តន៍ច្បាប់សុទ្ធតែមានតួនាទី ដែលកំណត់ដោយច្បាប់ ប៉ុន្តែមិននាំគ្នាអនុវត្តន៍ច្បាប់នោះទេ ចាំអនុវត្តន៍បទបញ្ជានាយរដ្ឋមន្ត្រី។ រឿងនេះបើបន្តទុកស្ថានភាពបែបនេះ គឺអាក្រក់ វាមិនគួរឲ្យកើតនូវស្ថានភាពបែបនេះទេ»។

សម្តេចប្រមុខដឹកនាំរបស់កម្ពុជា បានបន្តថា «ខ្ញុំកំពុងមានចម្ងល់ថា តើមន្ត្រីតាមស្ថាប័ន មន្ត្រីអនុវត្តន៍ច្បាប់ តើអនុវត្តន៍តាមច្បាប់ ឬអនុវត្តន៍នូវបទបញ្ជា? ព្រោះនៅមុនពេលបទបញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនមិនបានធ្វើទេ ដល់ពេលមានបទបញ្ជាចាប់ផ្តើមធ្វើភ្លាម។ អ៊ីចឹងទេ មានន័យថា ស្ថាប័នជាតិរបស់យើងកំពុងអនុវត្តន៍បទបញ្ជាទេ មិនមែនអនុវត្តន៍ច្បាប់ឯណា។ បើសិនអនុវត្តន៍ច្បាប់គ្មានរឿងកើតឡើងនូវអាឡានតទ្រុងហ្នឹងទេ មិនថាតឡើង តចុះទេ។ ប៉ុន្តែទាល់តែមានបទបញ្ជាទើបនាំគ្នាធ្វើ ហើយខ្ញុំសង្ស័យដល់ពេលបទបញ្ជាហ្នឹង យូរៗខាននិយាយ ហើយច្បាប់មិនព្រមអនុវត្តន៍ អាជំងឺហ្នឹងវាត្រឡប់មកវិញ»។

fn-2018-02-13-10-09-34-0

Facebook Comments
Loading...