ឃុន ឌីម៉ា ស្វាមគន៍ការវ៉ៃសងសឹករបស់អ្នកប្រដាល់ថៃ Keo Kangwan

0
14405

ឃុន ឌីម៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីនោះបានទទួលស្វាគមន៍ជានិច្ចការវ៉ៃសងសឹករបស់អ្នកប្រដាល់ថៃកែវ កងវ៉ាន(Keo Kangwan) នៅលើសង្វៀន Boostrong Fire Fighter ទូរទស្សន៍អាស៊ីអាគ្នេស៍។

កែវ កងវ៉ានធ្លាប់ប្រកួតចាញ់ឌីម៉ាដោយពិន្ទុនៅក្នុងព្រឹត្តិការណ៍ខ្មែរ-ថៃFIGHT ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីចុងឆ្នាំមុន ។មួយរយៈនេះគេសង្កេតឃើញថាកែវ កងវ៉ានមានការរីកចម្រើនណាស់ហើយគេបានចិញ្ចឹមចិត្តដើម្បីសងសឹកជាមួយឌីម៉ាម្ដងទៀត ។

ឌីម៉ាមានប្រវត្តិប្រកួតចំនួន៩៧ដង ឈ្នះ៨៣ដង ចាញ់១២ដង និង ស្មើពិន្ទុ ២ ដង ។ ចំពោះកែវ កងវ៉ានវិញគេមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦២ដង ចាញ់១៤ដង និងស្មើពិន្ទុ ១ ដង ។ជំនួបលើកនេះមិនដឹងថាឌីម៉ាអាចរក្សាតំណែងជាអ្នកឈ្នះបានឬទេ ?

Khun-Dima-Keo-Kangwan [800x600]

Facebook Comments
Loading...