ភ្នំពេញ: លោកថោង ខុន ត្រូវបានជាប់ឆ្នោតជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអាណត្តិទី៧បន្តទៀតនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦កាលពីថ្ងៃទី១កុម្ភៈនោះ ។
ជាមួយគ្នានេះដែរលោកនាយឧត្តមសេនីយ៍សៅ សុខា ជាអនុប្រធានទី១, លោកឧកញ្ញា ថាង ហ្គោដុង ជាអនុប្រធាន, លោកអ៊ុក សិទ្ធិជាតិ ជាអនុប្រធាន , លោកវ៉ាត់ ចំរើន ជាអគ្គលេខាធិការ, លោកឧត្តមសេនីយ៍ឯកតែម៉ឺន ជាអគ្គលេខាធិការរង, ឯកឧត្តមលីកុសល ជាអគ្គហេរញ្ញឹក, លោកស្រី ម៉ក់ វណ្ណស៊ីថា , លោកសំ សោភាន់, លោកជា បូរ៉ា និង និងលោកឧត្តមឧត្តមសេនីយ៍ មៀច សុផាន់ណា ជាសមាជិក។
ជាមួយគ្នានេះមហាសន្និបាតបានសម្រេចតែងតាំងទីប្រឹក្សាជាន់ខ្ពស់ចំនួន៩រូបដែលក្នុងនោះមានលោកនុត សាអាន, លោកឧកញ៉ា ឈិន យ៉ុងសៀង ជាទីប្រឹក្សាជាន់ខ្ពស់, លោកឧកញ៉ា រ័ត្ន សាខន, លោកឧកញ៉ា ទ្រី ភាព, លោក ម៉ក់ សំអុល, លោក Supachai Varapuchong, លោក Nut Ta Vudh Pho Tisaro អតីតឯកអគ្គរាជទូតថៃ, លោក មាម រ៉ា ជាទីប្រឹក្សា និងលោក ភោគ ចន្ថា ។