ដោយចំនាយពេលវេលាអស់ជាច្រើនខែ ដើម្បីធ្វើការស្រាវជ្រាវក្នុងក្របខណ្ឌទូទាំប្រទេសគេបានរកឃើ ញតំបន់ជាច្រើនដែលពួកតាលីបង់នៅតែមានឥទ្ធិពលគ្របដណ្តប់នៅឡើយចាប់តាំងពីទាហានអាមេរិក បានដកចេញតាំងពីឆ្នាំ២០១៤មកនោះ។ប៉ុន្តែរដ្ឋាភិបាលអា្វហ្កានីស្ថានបានបដិសេធន៍របាយការណ៍នេះ ដោយបាននិយាយថាពួកខ្លួនកំពុងគ្រប់គ្រងទឹកដីភាគច្រើនបំផុតនៅក្នុងទូទាំងប្រទេស។
អ្នកយកព៍ត៌មានBBCបានធ្វើការសិក្សា និងបានពិគ្រោះទៅលើប្រភពផ្សេងៗគ្នាចំនួន១២០០នាក់នៅគ្រប់ស្រុកទាំងអស់ក្នុងទូទាំងប្រទេស។ ក្នុងនោះបានរកឃើញថាមានស្រុកចំនួន៣៩៩ត្រូវពួតាលីបង់វាយដណ្តើមកាន់ កាប់ឬក៏វាយរំខានគ្រប់ពេលវេលាទាំងអស់។ ថ្មីៗនេះទៀតការវាយប្រហារអត្តឃាតដ៏បង្ហូរឈាមដោយ ពួកតាលីបង់និងពួកISISនៅក្នុងទីក្រុងកាប៊ុល និងទីកន្លែងដទៃទៀតបានបញ្ជាក់ឲ្យឃើញច្បាស់ណាស់ ថាពួកតាលីបង់នៅតែជាគ្រោះគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរនៅឡើយទេ៕
Facebook Comments
Loading...