លោក​ កឹម​ សុខា​ ត្រូវបានបញ្ជូនទៅដល់សាលាឧទ្ធរណ៍ ដើម្បី​ចូលរួម​សវនាការ​ រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

0
5434

ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី០១ ថ្ងៃកុម្ភៈ ឆ្នាំ២០១៨នេះ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចដឹកទៅដល់សាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការ រឿងសុំនៅក្រៅឃុំបណ្តោះអាសន្ន។

សវនាការរបស់ជនត្រូវចោទ កឹម សុខា នឹងត្រូវធ្វើឡើងជាអសាធារណៈ នៅបន្ទប់លេខ៣ នៃសាលាឧទ្ធរណ៍ ទៅលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ប្រឆាំងនឹងការសម្រេចមិនដោះលែងរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

នៅសាលាឧទ្ធរណ៍ នាព្រឹកនេះ គេសង្កេតឃើញមានការដាក់របាំងការពារយ៉ាងតឹងរឹង និងមានសមត្ថកិច្ចជាច្រើន បានប្រមូលផ្តុំគ្នាការពារនៅទីនោះផងដែរ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។

លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

kem-sokha_0_0

Facebook Comments
Loading...