មឿន សុខហ៊ុច និងយុគ យក្សគីល ណាត់ជើងខ្លាំងថៃ ឡើងសង្វៀនបារលីប្លេក

0
1902

ភ្នំពេញ: មឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សដែលមានប្រវត្តិប្រកួតចំនួន១៣៥ដង ឈ្នះ១០៨ដង ចាញ់២៣ដង និងស្មើពិន្ទុ៤ដងនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត សេនសាក់(Yorth Sensak)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមលើសង្វៀនបារលីប្លេករបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៨មករា។

សុខហ៊ុចមួយរយៈនេះស្រុតចុះច្រើនណាស់ ឯ យ៉ត សេនសាក់វិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។ គេមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦៤ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។នរណាឈ្នះ ?

Meun-Sokhuch-Yorth-Sensak [800x600]

អ្នកប្រដាល់ជើងចាស់យុគ យក្សគីលក្លិបអប់រំកាយខេត្តបាត់ដំបងដែលបាត់មុខយូរមកហើយនោះបានលេចមុខមកវិញហើយត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃភីម សាយ៉ាម(Phim Sayam) ។

អ្នកប្រដាល់ជើងចាស់រូបនេះក្រៅពីកណ្ដាប់ដៃ និង ការប្រើកម្លាំងបោកគូប្រកួតនោះគេមិនមានអ្វីពិសេសនោះទេ ។៣ទឹកបើគូប្រកួតមិនដួលទេនោះកម្លាំងរបស់គេស្រុតអស់តែម្ដង ។ យក្សគីលមានប្រវត្តិប្រកួតចំនួន៩៨ដងឈ្នះ៧១ដង ចាញ់២៧ ដង ។

ចំពោះអ្នកប្រដាល់ថៃភីម សាយ៉ាមវិញនោះនេះគឺជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។មិនដឹងថាគេមានរបៀបវ៉ៃយ៉ាងណានោះទេតែវ័យរបស់គេហាក់ដូចជាក្មេងជាងយក្សគីល ។ គេមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦២ដង ចាញ់១៥ដង និង ស្មើពិន្ទុ ១ ដង ។

នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង ២ រូបនេះជួបប្រកួតគ្នា ។ ជំនួបមួយនេះមិនដឹងថាជ័យជំនះបានទៅអ្នកប្រដាល់កម្ពុជាយុគ យក្សគីល ឬ បានទៅអ្នកប្រដាល់ថៃភីម សាយ៉ាមនោះទេ ។

Yuk-Yeakkyl-Phim-Sayam [800x600]

 

Facebook Comments
Loading...