កីឡាករជើងចាស់ រឿង សារ័ត្ន ត្រៀមខ្លួនជួបអ្នកឆ្លងដែនថ្មីមកពីថៃ

0
12965

ភ្នំពេញ: យប់ថ្ងៃទី២៦មករានេះលើសង្វៀន MY-TV អ្នកប្រដាល់រឿង សារ័ត្ន មានម៉ូយថ្មីឆ្លងដែនពីស្រុកថៃមកប្រកួតជាមួយទៀតហើយ គឺកីឡាករ Chanaksik Toungprasathin ក៏ទំនងជាមិនខ្សោយដែរ ។

សារ័ត្នដែលមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៦៣ដង ចាញ់២១ដងស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១១ដង ។

ចំពោះដៃគូប្រកួតរបស់គេគឺ Chanaksik Toungprasathin គឺជាអ្នកប្រដាល់មួយរូបកន្លងមកធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរ ។ តាមរយៈការប្រកួតយកន្លងមកនេះអ្នកប្រដាល់ថៃរូបនេះមិនអន់ឡើយ ។គេមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥២ដង ចាញ់១៨ដងស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៨ដង ។

ជំនួបរវាងអ្នកប្រដាល់ជើងខ្លាំងទាំង២រូបនេះឱកាសវ៉ៃគូប្រកួតឲ្យសន្លប់មានដូចគ្នាតែបើគេប្រកួតគ្នាដល់៥ទឹកនោះអ្នកចាញ់ និង អ្នកឈ្នះប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។

Reung-Sarath-Chanaksik [800x600]

ចំនែកមួយគូទៀតគឺ កីឡាករ ហ៊ឹម សេរីរបស់ក្លិបតាព្រហ្មមានជ័យដែលមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៦ដង ចាញ់១១ដង ស្មើពិន្ទុ ៥ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១៦ដងនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃPansaklek Pho ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។

Pansaklek Pho គេមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥០ដង ចាញ់១៧ដងស្មើពិន្ទុ ៣ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១២ ដង ។ អ្នកប្រដាល់ទម្ងន់ស្រាលទាំង២រូបនេះនរណាមានសមត្ថភាពដណ្ដើមជ័យជំនះ ?

Him-Serey-Pansaklek [800x600]

Facebook Comments
Loading...