អង់គ្លេសនឹងបញ្ចប់ឱ្យមានការលក់រថយន្តប្រើប្រេងឥន្ទនៈនៅឆ្នាំ២០៤០

0
10326

ក្រោមគម្រោងសម្អាតបរិយាកាសឡើងវិញ រដ្ឋាភិបាលអង់គ្លេស បានហាមប្រាមមិនឱ្យមានការលក់រថយន្តដែលប្រើប្រាស់ថាមពលប្រេងឥន្ទនៈគ្រប់ប្រភេទលើទីផ្សាររបស់ខ្លួន ខណៈដែលការសម្រេចនេះ បានបង្ករឱ្យមានការភ្ញាក់ផ្អើល និងមានចង្ងល់ជាច្រើនបានផ្ទុះឡើង

សូមរំលឹកថា ការប្រកាសហាមប្រាមរបស់រដ្ឋាភិបាលនេះ គឺធ្វើឡើងខណៈដែលចក្រភពអង់គ្លេសទាំងមូលមានបញ្ហាបរិស្ថានខ្លាំងបំផុតដែលបានប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងខ្លាំងដែលបញ្ហាបំពុលនេះបានធ្វើឱ្យជីវិតទារកក្នុងផ្ទៃប្រមាណ៤ម៉ឺននាក់បានបាត់បង់ជីវិតក្នុងរយៈពេលមួយឆ្នាំ។ យ៉ាងណាក៏ដោយ បម្រាមរបស់រដ្ឋាភិបាលនេះ មិនបានរួមបញ្ចូលការចរាចរណ៍លើទីផ្សារនៃពពួករថយន្តកូនកាត់ដែលប្រើថាមពលប្រេងឥន្ទនៈ និងថាមពលអគ្គិសនីនោះទេ(Hybrid)។

សម្រាប់រដ្ឋាភិបាលទីក្រុងឡុងដ៍ ការចំណាយលើការសំអាត និងការបង់ខាតដោយសារតែខ្យល់កខ្វក់នេះមានទឹកប្រាក់រាប់ពាន់លានផោនដែលរដ្ឋាភិបាលតម្រូវឱ្យមានការបញ្ឈប់ចរាចរណ៍លក់រថយន្តដែលប្រើប្រាស់ថាមពលក្នុងរយៈពេល២០ឆ្នាំទៀតនេះ។

ចំពោះក្តីបារម្ភចំពោះការបញ្ចូលចរន្តអគ្គិសនីទៅរថយន្តនោះ រដ្ឋាភិបាលបានបង្កើតស្ថានីយបញ្ចូលចរន្តអគ្គិសនីយ៉ាងតិច៤៥០០ទីតាំងផ្សេងគ្នានៅទូទាំងចក្រភពអង់គ្លេស ហើយទីតាំងថ្មីៗបន្ថែមទៀតត្រូវបានបង្កើតឡើងជាបន្តបន្ទាប់តាមការជាក់ស្តែងនៃកំណើននៃការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី៕

Facebook Comments
Loading...