លោក Florentino Perez ប្រធានក្លឹប Real Madrid បានអនុញ្ញាតឲ្យកីឡាករ Cristiano Ronlado វ័យ ៣២ឆ្នាំរូបនេះ ចាកចេញពីក្លិប បើសិនជាមានក្លិបណាមួយ ផ្តល់តម្លៃខ្លួនដែលសមរម្យមួយ ដើម្បីទិញយក Ronaldo នោះ។
ការសម្រេចលក់កំពូលខ្សែប្រយុទ្ធដែលជួបក្លឹបលើកពានជាហូរហែលនេះ ដោយសារក្នុងរដូវកាលថ្មីនេះ កីឡាករ Cristiano Ronaldo ហាក់បីដូចជាមិនសូវបានបង្ហាញទម្រង់លេងល្អឡើយ។ ដោយក្នុងការប្រកួតចំនួន ១៤ដង គេអាចស៊ុតបញ្ចូលទីបានត្រឹមតែ ៤គ្រាប់ប៉ុណ្ណោះ ដូច្នេះការលក់ Ronaldo ចេញ និងស្វែងរកកីឡាករមកជំនួសវិញ អាចនឹងជាដំណោះស្រាយមួយដ៏ល្អបំផុតរបស់ Real Madrid ក្នុងការកែប្រែស្ថានភាព ធ្លាក់ទម្រង់លេងរបស់ខ្លួនផងដែរ៕
សូមបញ្ជាក់ថា Cristiano Ronaldo ក៏បង្ហាញពីភាពមិនសប្បាយផងដែរ ហើយក៏ចង់ត្រឡប់ទៅកាន់អតីតក្លឹប Man Utd ឬក៏ផ្លាស់ទៅកាន់ក្លឹបអ្នកមាន PSG បើសិនណា Real ប្តូរយក Neymar ពីប៉ារីសមកកាន់អេស្ប៉ាញវិញ៕