បទឧក្រឹដ្ឋចាប់រំលោភក្មេងស្រីម្នាក់ធ្វើឲ្យកក្រើកពេញប្រទសឥណ្ឌាទៀតហើយ

0
19624

អំពើចាប់រំលោភសេពសន្ធវៈទៅលើក្មេងស្រីអាយុ១៥ឆ្នាំបានបង្ករឲ្យមានភាពតក់ស្លុតជាថ្មីទៀតនៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពី មានព៍ត៌មានបានបញ្ចេញឲ្យដឹងថា ថ្លើមនិងសួតរបស់កុមារីរងគ្រោះមានការធ្លុះធ្លាយជាច្រើនកន្លែងដោយសារការធ្វើទារុណកម្ម នៅពេលដែលនាងព្យាយាមរំដោះខ្លួនពីការចាប់រំលោភនេះ។

image

ក្មេងស្រីនេះជាសិស្សសាលារស់នៅក្នុងរដ្ឋ Haryanaភាគខាងជើងប្រទេសឥណ្ឌាបានបាត់ខ្លូនតាំងពីថ្ងៃអង្គារទី១៦ ខែមករា បន្ទាប់ពីនាងបានចាកចេញពីផ្ទះដើម្បីទៅសាលារៀននាងត្រូវបានគេរកឃើញសាកសពនៅថ្ងៃបន្ទាប់មក ដោយមានស្នាមរបួស១៩កន្លែងនៅលើដងខ្លួន ដែលប៉ូលីសបានអះអាងថា រូបនាងត្រូវពួកឧក្រឹដ្ឋជនធ្វើទារុណកម្មនៅក្នុង ពេលចាប់រំលោភនោះ។

ប៉ូលីសបានឲ្យដឹងទៀតថា មានមនុស្សយ៉ាងហោចណាស់៤នាក់កំពុងស្ថិតនៅ ក្នុងការសង្ស័យរបស់ប៉ូលីស។គេកំពុងតាមស៊ើបអង្កេតរឿងនេះដើម្បីចាប់ខ្លួនជនដៃដល់ឲ្យមកទទួល ទោស៕

image

image

Facebook Comments
Loading...