បុព្វជិតសាសនាម្នាក់ជាប់ពន្ធនាការ១៤ឆ្នាំពីបទធ្វើទុក្ខទោសដល់ក្មេងស្រីជាច្រើននាក់

0
14099

តាមទីភ្នាក់ងារRT បានផ្សាយឲ្យដឹងថា បុព្វជិតសាសនាជនជាតិរុស្សីម្នាក់ ដែលមានកូន៤នាក់ទៅ ហើយនោះត្រូវបានតុលាការរកឃើញថាមានទោសកំហុសពីបទចាប់បង្ខំរួមភេទជាមួយក្មេងមិនទាន់ គ្រប់អាយុជាច្រើននាក់។នៅឯទីកន្លែងបោះជំរំរដូវក្តៅសម្រាប់អ្នកកាន់សាសនាOrthodoxនៅក្នុងប្រទេសរុស្សីនិងប្រទេសក្រិក។

image

គាត់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ។ តុលាការសាសនានៅក្នុងទីក្រុងឡេនីនក្រាតបានរកឃើញថាបុរសឈ្មោះ Gleb Grozovskyអាយុ៣៨ឆ្នាំបានបំពានផ្លូវភេទទៅលើក្មេងស្រីមិនទាន់គ្រប់អាយុចំនួន៣នាក់។ ក្រៅពីជាប់ពន្ធនាគារហើយនោះ បុព្វជិតរូបនេះត្រូវបង់ប្រាក់សងជម្ងឺចិត្តដល់ក្មេងស្រីរងគ្រោះក្នុងម្នាក់ៗចំនួន៧០០០ដូល្លារអាមេរិកទៀតផង។

ប៉ុន្តែបុរសនេះបានបដិសេធន៍ការចោទប្រកាន់ទាំងនេះហើយថារឿងក្តីនេះមិនទាន់បញ្ចប់ទេ លោកនឹង ប្តឹងឧទ្ធរណ៍ទៀត៕

image

 

Facebook Comments
Loading...