ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសចំនួន៦គ្រឿង

0
46795

ភ្នំពេញ:ការប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែនលើកទី៣ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលហែលទឹកតេជោសែនខេត្តកំពង់ចាមដែលទើបតែនឹងបញ្ចប់ទៅនេះក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសច្រើនជាងគេ ។

ការប្រកួតនេះក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសច្រើនជាងគេគឺបានរហូតដល់ទៅ៦គ្រឿង ក្នុងខណៈដែលព្រឹទ្ធាចារ្យហែម ថុនដណ្ដើមបាន ៤គ្រឿង ក្លិបជ្រោយចង្វរបាន២គ្រឿង ក្លិបនាគរាជខេត្តកំពង់ចាមបាន២គ្រឿង ក្រុមប៉ារ៉ាឡាំពិកបាន២គ្រឿង និង ក្រសួងពត៌មានបាន១ គ្រឿងនោះ ។

សម្រាប់ឆ្នាំ២០១៨នេះការប្រកួតនេះ យើងបែងចែក តាមកម្រិតអាយុ របស់កីឡាករ-កីឡាការិនីចំនួន៤កម្រិត រួមមាន៖ កម្រិតទី១ កុមារា -កុមារី ដែលមានអាយុក្រោម១៣ឆ្នាំ គិតត្រឹមថ្ងៃប្រកួត កម្រិតទី២ កុមារា-កុមារី ដែលមានអាយុក្រោម១៨ ឆ្នាំគិតត្រឹមថ្ងៃប្រកួត កម្រិតទី៤ ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ និងកម្រិតទី៤ ក្រុមឡាករ-កីឡាការិនីជនពិការ។មានកីឡាករកីឡាការិនីចូលរួមចំនួន១១៥នាក់មកពី៨ក្លិប ។

photo_2018-01-15_10-41-33

Facebook Comments
Loading...