ឈានហុង ចាប់ផ្តើមប្រលូកកីឡាប្រដាល់វិញ ក្រោយបោះបង់ចោលមួយរយៈ

0
18364

ភ្នំពេញ: ឈាន ហុងសមាគមប្រដាល់ក្រសួងការពារជាតិដែលបោះបង់ចោលការប្រកួតមួយរយៈនោះបានវិលមកកាន់សង្វៀនប្រដាល់វិញហើយ ដោយត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃលៀម ផាត(Liem Phat) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម នៅលើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី៦មករា។

ឈាន ហុងមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៥ដង ចាញ់១៣ដងនិងស្មើពិន្ទុ ២ ដង ។ ចំពោះអ្នកប្រដាល់ថៃលៀម ផាតវិញនោះនេះក៏ជាលើកដំបូងដែរដែលគេមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ ។គេមានប្រវត្តិប្រកួតចំនួន ៧២ដង ឈ្នះ៦១ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។

ឈាន ហុងពូកែជង្គង់ និង កែងឯលៀម ផាតមិនដឹងថាគេមានរបៀបវ៉ៃយ៉ាងណាឡើយ ។នរណាក្លាយជាអ្នកឈ្នះ ?

Chhean-Hong-Liem-Phat [800x600]

អ្នកប្រដាល់កម្ពុជាវេង សុភ័ក្ត្រក្លិបទ័ពឆ័ត្រយោង៩១១ប្រកាសតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងថៃលូម លេង(Loom Leng) ។

លូម លេងជាអ្នកប្រដាល់ជើងខ្លាំងមួយរូបធ្លាប់ស្ពាយខ្សែក្រវាតដែលអមដោយលុយ៥.០០០ដុល្លារពីសង្វៀនអាស៊ីអាគ្នេយ៍យកទៅស្រុកថៃម្ដងហើយកាលពីឆ្នាំ២០១៧ ។ អ្នកប្រដាល់ខ្លាំងៗកម្ពុជាមិនតិចនាក់ទេដែលត្រូវអ្នកប្រដាល់ថៃរូបនេះទាត់ទាត់កញ្ចឹង ក ថ្គាម និង សៀតផ្កាឲ្យសន្លប់ ។ជាមួយនឹងទេពកោសល្យក្នុងការប្រើជើងនេះទាត់បានល្អនោះកណ្ដាប់ដៃ កែងអ្នកប្រដាល់ថៃរុបនេះក៏មិនអន់ដែរ ។លូម លេងមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៤ដង ចាញ់១២ដង និងស្មើពិន្ទុ ១ ដង ។

ចំពោះវេង សុភ័ក្ត្រវិញមួយរយៈនេះគេឡើងប្រកួតបានច្រើនណាស់ទោះបីពេលខ្លះគេជួបសំណាងអាក្រក់ក៏ពិតមែនតែមានការប្រកួតជាច្រើនសុភ័ក្រ្តជួបសំណាងល្អ ។ កែង និង ជង្កង់ជាអាវុធដែលគេប្រើបានល្អ និង មានប្រសិទ្ធិភាពណាស់ មិនតែប៉ុណ្ណោះកម្លាំងរបស់គេក៏មិនធម្មតាដែរ ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៤ដង ចាញ់១២ដង និងស្មើពិន្ទុ ១ ដងដូចលូមលេងដែរ ។ប្រវត្តិប្រកួតដូចគ្នាទាំងស្រុងបែបនេះនរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

Veng-Sopheak-Loom-Leng [800x600]

 

Facebook Comments
Loading...