ម្ចាស់ក្លឹបហាត់ប្រាណដែលឆេះសម្លាប់មនុស្ស២៩នាក់ប្រឈមនឹងការចាប់ខ្លួន

0
11662

ប៉ូលីសកូរ៉េខាងត្បូងកំពុងបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកដើម្បីរកឲ្យឃើញមូលហេតុដែលបង្ករ ឲ្យមានភ្លើងឆេះក្លឹបហាត់ប្រាណមួយនៅឯក្រុងJecheon ខេត្តChungcheongនៃប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឲ្យមានមនុស្សស្លា់២៩នាក់កាលពីចុងសប្តាហ៍មុន។’

image

ប៉ូលីសក៏កំពុងសុំដីកាតាមចាប់ខ្លួនម្ចាស់ក្លឹបហាត់ប្រាណនេះដែរ ដែលអាចនឹងជាប់ចោទពីបទធ្វើមិនត្រឹមត្រូវនិងរំលោភទៅលើការគ្រប់គ្រង ទៅលើសុវត្ថភាពអគ្គីភ័យ។អគារនេះមានកំពស់៨ជាន់ ប៉ុន្តែទម្រង់អគារមានសភាពស្មុគស្មាញ ពិបាក ក្នុងការចូលសង្គ្រោះ ហើយដែលកំពុងចោទជាបញ្ហាអំពីសុវត្ថភាពនៃអាគារដទៃទៀត។ ព្រោះអគារនេះ មានតែមួយច្រកគត់ សម្រាប់រថយន្តសង្គ្រោះចូលទៅពន្លត់៕

 

Facebook Comments
Loading...