លោកFujimoriអតីតប្រធានាធិបតីនៃប្រទេសប៉េរូអាយុ៧៩ឆ្នាំហើយដែលត្រូវទទួលទោស២៥ឆ្នាំដោយសារតែការរំលោភសិទ្ធមនុស្ស ការប្រព្រឹត្តអំពើពុករលួយនៅពេលដែលគាត់កាន់អំនាច ត្រូវបានបញ្ជូន ចេញពីពន្ធនាគារទៅមន្ទីរពេទ្យជាបន្ទាន់ដោយសារបញ្ហាសុខភាពកាលពីថ្ងៃសៅរ៍។
ប៉ុន្តែនៅថ្ងៃចន្ទ័ម្សិល មិញលោកប្រធានាធិបតីប៉េរូលោកKuczynskyបានសម្រេចចិត្តលើកលែងទោសឲ្យលោកFujimori ក្រោមហេតុផលសុខភាព ដែលបង្ករឲ្យមានកំហឹងទូទាំងប្រទេស ក្រោមច្បាប់របស់ប្រទេសប៉េរូ និងមាន ការពិភាក្សានៅផ្ទៃក្នុងបក្សផង។
ប៉ុន្តែសមាជិកគណបក្សគាត២រូបបានសម្រេចលាលែងពីតំណែងដើម្បីធ្វើការតវ៉ា។ ប៉ុន្តែក៏មានអ្នកគាំទ្រអតីតប្រធានាធិបតីFujimori ដែលធ្លាប់ដឹកនាំប្រទេសពីឆ្នាំ១៩៩០ដល់ ឆ្នាំ២០០០បានចេញមកតាមផ្លូវសម្តែងការអបអរសាទរយ៉ាងខ្លាំង៕
Facebook Comments
Loading...