ភ្នំពេញ: សិក្ខាសាលាដើម្បីបំប៉នចៅក្រម-អាជ្ញាកណ្ដាលរបស់ខេមរសហព័ន្ធតេក្វាន់ដូស្ទីលWTF( World Taekwondo Federation) បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៣ធ្នូបន្ទាប់ពីដំណើរការរយៈពេល២ថ្ងៃមកនោះ ។
វគ្គនេះបើកឡើងក្រោកគម្រោងថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។សិក្ខាកាមទាំង៧០រូបគឺមកពីខេត្ត បាត់ដំបង សៀមរាប និង ភាគច្រើននៅរាជធានីភ្នំពេញ ។សិក្ខាកាមទាំង៧០រូបនេះមាន៣៥រូបដែលក្នុងនោះស្រ្តី៦រូបសិក្សាពីមេគុន(Poomsae) ៣៥រូបទៀដែលមាននារី៩រូបសិក្សាពីប្រភេទប្រយុទ្ធ ។
ពួកគេជាកីឡាករ-កីឡាការិនីជើងចាស់ ជាគ្រូបង្វឹក ជាអ្នកកំពុងហ្វឹកហាត់ហើយមានបំណងធ្វើខ្លួនឲ្យក្លាយទៅជាអាជ្ញាកណ្ដាល ឬ ចៅក្រម ។
នេះជាការពង្រឹងដល់ធនធានអាជ្ញាកណ្ដាល-ចៅក្រមលើវិញ្ញាសាមេគុន(Poomsae) និង វិញ្ញាសាប្រយុទ្ធ ។
វគ្គនេះសង្កត់ធ្ងន់ទៅលើវិធីសាស្ត្រក្នុងការផ្ដល់ពិន្តុក្នុងការប្រកួតវិញ្ញាសាមេគុននិងប្រយុទ្ធឲ្យស្របទៅតាមបទបញ្ចាប្រកួតរបស់សហព័ន្ធអន្តរជាតិ កាយវិការបស់អាជ្ញាកណ្ដាល របៀបពិន័យ ការផ្ដល់ពិន្ទុដោយយុត្តិធម៌ជាដើម ។