ពុទ្ធ ឆាយវិទ្ធី ត្រៀមខ្លួនស្តារកិត្តិយសឡើងវិញ ក្រោយពីចាញ់ស្ទើរគ្រប់សង្វៀន

0
30337

ភ្នំពេញ: ពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សដែលកំពុងតែក្រសោបដោយការបរាជ័យស្ទើរតែគ្រប់សង្វៀននោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃManavthorng Nethnamchaiដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

រិទ្ធីមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៥៩ដង ចាញ់២១ដង ស្មើពិន្ទុ ២ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១៧ដង ។ចំពោះ Manavthorng Nethnamchai មានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧៧ដង ចាញ់១៣ដងស្មើពិន្ទុ ២ ដង និង វាយគូប្រកួតឲ្យសន្លប់បាន១០ ដង ។

ពុទ្ធ ឆាយរិទ្ធីអាចដណ្ដើមជ័យជំនះបានឬទេ ?ឬ ក៏ឲ្យជ័យជំនះរបូតទៅក្នុងកណ្ដាប់ដៃ្នកប្រដាល់ថៃ ?

Puth-Chayrithy-Manavthorng [800x600]

ចំណែកឯអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងកម្ពុជាធន មករានៃសមាគមប្រដាល់ក្រសួងការពារជាតិបានត្រៀមខ្លួន រួចហើយដើម្បីជួបជាមួយអ្នកប្រដាល់ជើងខ្លាំវ័យក្មេងមកពីស្រុកថៃRongphichit Pho Phattakriya ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

មករាកំណត់ត្រាប្រកួតរបស់គេល្អណាស់ ។គេប្រកួតបាន៣២ដង ឈ្នះ២៩ដង ចាញ់ ១ ដង ស្មើពិន្ទុ ២ ដងនិង វាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដង ។ ចំពោះអ្នកប្រដាល់ថៃ Rongphichit Pho Phattakriya វិញគេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៥ដង ចាញ់១៣ដងស្មើពិន្ទុ ៣ ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង ។
ជំនួបមួយនេះនរណាក៏មានជំនឿចិត្តថាមករានឹងឈ្នះដែរ ។ មករាក៏បាននិយាយដែរថាគេនឹងវ៉ៃឲ្យអស់ពីសមត្ថភាពព្រោះគេពិតជាត្រូវការឈ្នះណាស់ ។

Thun-Makara-Rongphichit [800x600]

Facebook Comments
Loading...