ផុន ផាន់ណា ឡើងសាកកណ្តាប់ដៃជាមួយថៃ

0
20018

ភ្នំពេញ: អ្នកប្រដាល់វ័យចំណាស់ផុន ផាន់ណាក្លិបខ្លារខិនមានរិទ្ធដោយដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃមង្គល ម៉ ឆាំប៊ឿង(Mongkul Mor Chamboeng) ។អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

ផាន់ណាពេលនេះគេមានវ័យច្រើនទោះបីគេនៅតែជាអ្នកប្រដាល់ដែលមានកលល្វិចដំបូរបែប និង បទពិសោធន៍ខ្ពស់ក្នុងការប្រកួតក៏ដោយតែកម្លាំង និង ភាពរហ័សរហួនដែលគេធ្លាប់មានពីមុនមកនោះបានធ្វើឲ្យអ្នកប្រដាល់រូបនេះមិនសូវមានសំណាងល្អក្នុងការប្រកួតនោះទេ ។

Phon-Phanna-Mongkul-Mor-Chamboeng [800x600]

ចំពោះអ្នកប្រដាល់ថៃមង្គល ម៉ ឆាំប៊ឿង វិញនេះជាលើកដំបូងហើយដែលគេឡើងមកប្រកួតនៅស្រុកខ្មែរ ។មិនដឹងថាតើគេមានបទពិសោធន៍ និង បៀបវ៉ៃយ៉ាងណានោះទេតែបើតាមការអះអាងនោះថាអ្នកប្រដាល់រូបនេះមិនខ្សោយឡើយ ។

ចំនែកជំនួបរវាងផុន ផាន់ណាជាមួយអ្នកប្រដាល់ថៃ មង្គល ម៉ ឆាំប៊ឿង នរណាជួបសំណាងល្អ ?សូមបញ្ជាក់ថាផាន់ណាវ័យច្រើនមែនតែក្មេងៗមិនប្រាកដជាងាចស៊ីគេបានផុយនោះឡើយ ។

ភុន សោភ័ណ្ឌក្លិបនាគរាជ និង រឿម វណ្ណៈក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យប្រកាសជួបគ្នាម្ដងទៀតដើម្បីឲ្យដឹងថានរណាខ្លាំងពិតប្រាកដ ។

សោភ័ណ្ឌធ្លាប់ឈ្នះវណ្ណៈដោយសន្លប់ខ្លួនឯងក្រោមរូបភាពស៊ីឡាកថាវណ្ណៈវាយបំពានតែក្នុងជំនួបចុងក្រោយរបស់អ្នកប្រដាល់ទាំង ២ រូបនេះគឺលទ្ធផលស្មើគ្នាតែសោភ័ណ្ឌត្រូវរយះក្បាលហូរឈាមដោយសារកែងរបស់វណ្ណៈ។
សម្រាប់ជំនួបលើកនេះទាំងសងខាងសុទ្ធតែអះអាងរៀងៗខ្លួនថាគេត្រូវតែឈ្នះដើម្បីឲ្យអ្នកគាំទ្ររបស់ពួកគេចាត់ទុកថារូបគេពិតជាខ្លាំងមែន ។

Phun-Sophorn-Reum-Vannak [800x600]

Facebook Comments
Loading...