សួនសត្វDelhiធ្វើខួបកំណើតឲ្យស្វាគម្រប់ជន្មាយុ៥៧ឆ្នាំ

0
16138

អាជ្ញាធរសួនសត្វនៅក្នុងទីក្រុងញូដេលីនៃប្រទេសឥណ្ឌាបានប្រារព្វពិធីខួបកំណើតគម្រប់៥៧ឆ្នាំឲ្យស្វាមួយក្បាលឈ្មោះRitaនៅក្នុងទ្រុងរបស់វាតែម្តង។ពិធីខួបកំណើតជូនស្វាញីមួយក្បាលនេះមាន ទាំងភ្ញៀវមួយចំនួនចូលរួមនិងមានទាំងនំខេកសម្រាប់កាត់ជាកិត្តិយសដល់វាទៀតផង។

image

លោកRenu Singhអគ្គនាយកសួនសត្វនេះបាននិយាយប្រាប់BBCថា៖ស្វាមួយក្បាលនេះកើតនៅទីក្រុងអាំស្ទែដាំប្រទេសហូឡង់កាលពីឆ្នាំ១៩៦០ហើយបញ្ជូនឲ្យមករស់នៅក្នុងសួនសត្វនេះពេលវាមានអាយុទើបបាន ៤ឆ្នាំប៉ុណ្ណោះ។វារស់រាយណាស់។ខ្ញុំនឹងកាត់នំខួបកំណើតមួយដុំធំប្រគល់ទៅឲ្យវាដោយផ្ទាល់ដៃតែម្តង។

សិស្សសាលារៀនត្រូវបានអញ្ជើ្ញញឲ្យចូលរួមប្រារព្វពិធីនេះនៅថ្ងៃព្រហស្បត្ត៍គឺមុនមួយថ្ងៃនៃថ្ងៃបុណ្យខួបកំ ណើត ព្រោះថ្ងៃសុក្រគឺជាថ្ងៃដែលសួនសត្វត្រូវបិទសម្រាកប្រចាំសប្តាហ៍៕

 

Facebook Comments
Loading...