ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាចំនួន១៤រូបបានចូលរួម ប្រកួក្នុងព្រឹត្តិការណ៍The Silk Road Cup China-ASEAN Table Tennis Games 2017 នៅទីក្រុង Jingxi ខេត្តណាននីង។ ការចេញទៅប្រកួតនេះស្ថិតក្រោមការដឹកនាំរបស់លោកប៊ួយ សោភ័ណ្ឌដែលជាអគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ។
សហព័ន្ធកីឡាវាយកូនឃ្លីលើតុបានបញ្ជូលកីឡាករ-កីឡាការិនីចំនួន១០នាក់ ក្នុងនោះមានកីឡាករ៥នាក់ និងកីឡាការិនី៥នាក់ដើម្បីចូលរួមការប្រកួត“The Silk Road Cup” China-ASEAN Table Tennis Games 2017 នេះ ។
វិញ្ញាសាដែលដាក់ឲ្យប្រកួតមាន វិញ្ញាសា ចម្រុះ និងវិញ្ញាសាប្រកួតជាក្រុម ។ កម្ពុជាស្ថិតក្នុងពូល A រួមមានក្រុមចិន មីយ៉ាន់ម៉ា កម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី និង ប្រ៊ុយណេ ។នេះជាការចូលរួមមួយដែលកម្ពុជាអាចលំបាកក្នុងការប្រជែងយកមេដាយណាស់ ។
Facebook Comments
Loading...