ពួកISISមានផែនការវាយប្រហារក្នុងព្រឹត្តិការណ៍ធំៗនៅរុស្សី

0
29008

មិនអាចមើលស្រាលបានទេ…កម្លាំងសន្តិសុខសហព័ន្ធរុស្សីទើបនឹងបានរំលាយចោលផែនការវាយប្រហាររបស់ពួកISISនៅក្នុងព្រឹត្តិការណ៍ធំៗនៅរុស្សីដែលក្នុងនោះរួមមានពិធីបុណ្យចូលឆ្នាំសកល និងការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្សីក្នុងខែមិនាឆ្នាំ២០១៨ខាងមុខនេះ។

លោកAleksandr Bortnikovអគ្គនាយកកងកម្លាំងសន្តិសុខរុស្សីបាននិយាយប្រាប់អ្នកកាសែតថា៖ផែនការបំផ្ទុះគ្រាប់បែកត្រូវបានរៀបចំរួចជាស្រេចដោយក្រុមISIS។ពួកភេរវកម្មនេះជាជនជាតិអាស៊ីកណ្តាលដែលត្រូវបានចាប់ ខ្លួនហើយជាមួយអាវុធAK-47ចំនួន២ដើម ប្រដាប់សម្រាប់កែឆ្នៃជាគ្រឿងបំផ្ទុះ និងសម្ភារៈសម្រាប់ធ្វើ សកម្មភាពដទៃជាច្រើនទៀតត្រូវបានរឹបអូសយក៕

image

Facebook Comments
Loading...