អាវុធប្រភេទAK47មួយដើមត្រូវក្មេងដាក់បងសត្វប្រទះឃើញរាយការជូនសមត្ថកិច្ចមកយក

0
13755

កំពង់ឆ្នាំង៖ អាវុធប្រភេទAK47ស្វាយបត់មួយដើមគ្មានគ្រាប់និងគ្មានបង់ត្រូវបានក្មេងៗប្រទះឃើញខណះកប់នៅពីខាងក្រោមកំណាត់ឈើនៅពេលដែលគេដើរដាក់មងសត្វខាងក្រោយភូមិ ។ ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី១១ធ្នូ២០១៧ម្សិលមិញនៅខាងក្រោយភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

IMG-20171212-WA0027

តាមការអោយដឹងពីសមត្ថកិច្ចថាមានប្រជាពលរដ្ឋម្នាក់ឈ្មោះ យ៉ានចាន់ភក្តី ភេទប្រុសអាយុ១៨ឆ្នាំរសនៅក្នុងភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងថានៅមុនពេលដែលប្រទះឃើញប្រភេទអាវុធ AK47 ស្វាយបត់គ្មានគ្រប់គ្មានបង់ដែលគេបានយកមកលាក់ទុកនៅពីក្រោមកំណាត់ឈើខណះដែលកំពង់ដើរដាក់មងសត្វដោយឃើញសភាពបែបនេះក៍បានទៅរាយការណ៍ជូនសមត្ថកិច្ចនគបាលមូលដ្ឋានភ្លាមៗផងដែរ ។

ក្រោយពីបានទទួលពតរ័មាននេះភ្លាមអធិការនគបាលក្រុងកំពង់ឆ្នាំលោក ឆាយខែមរត្ន័ បានអោយប៉ុសន្ត៍រដ្ឋបាលនិងនគបាលបច្ចេកទេសក្រុង ចុះទៅធ្វើការពិនិត្យឃើញថាជាប្រភេទAK47ស្វាយបត់មានលេខ៦០៨៨ គ្មានបង់និងគ្មានគ្រប់អាវុធប្រភេទនេះនៅប្រើការបានផងដែរ ។ ក្រោយការពិនិត្យរួចរាល់កំលាំងនគបាលប៉ុសន្ត៍រដ្ឋបាលកំពង់ឆ្នាំងនាំយកមកធ្វើកំណត់ហេតុរួចបានប្រគល់អោយទៅអោយខាងបច្ចេកទេសនិងបានរាយការជូនលោកស្នងការនគបាលខេត្តកំពង់ឆ្នាំងរួចនាំយកមករក្សាទុកនៅអធិការនគបាលក្រុងកំពង់ឆ្នាំង ។

អធិការនគបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាការសន្និដ្ឋានរបស់សមត្ថកិច្ចថាអាវុធប្រភេទAK47ស្វាយបត់នៅប្រើការបានខណះដែលជនទុច្ចរិតបានយកមកផ្លុងចោលត្រូវបានប្រជាបលរដ្ឋប្រទះឃើញនិងបានមករាយការណ៍ជូនសមត្ថកិច្ចផងដែរ ៕ ជាវុត្ថា 

IMG-20171212-WA0028

IMG-20171212-WA0029

IMG-20171212-WA0030

Facebook Comments
Loading...