មានករណីចាប់រំលោភ-សម្លាប់កុមារីវ័យ៦ឆ្នាំនៅក្នុងប្រទេសឥណ្ឌា

0
81067

ប៉ូលីសនៅក្នុងប្រទេសឥណ្ឌាកំពុងធ្វើការសាកសួរមនុស្សមួយចំនួនទាក់ទិនទៅនឹងករណីចាប់រំលោភកុមារីអាយុ៦ឆ្នាំនៅរដ្ឋHaryanaហើយសម្លាប់នាងចោល។

image

 

សាកសពរបស់ជនរងគ្រោះនេះត្រូវបានរកឃើញនៅ ក្បែរផ្ទះមួយកន្លែងដែលពួកឧក្រឹដ្ឋជនបានចាប់នាងមកលាក់ទុកដើម្បីរំលោភរួចសម្លាប់នាងចោលកាលពី យប់ថ្ងៃទី៨ខែធ្នូកន្លងទៅនេះ។ការចាប់រំលោភកុមារីតែងតែកើតមានជារឿយៗនៅក្នុងប្រទេសឥណ្ឌា។

ម្តាយកុមារីរងគ្រោះបាននិយាយប្រាប់BBCថាពួកគេចង់បានយុត្តិធម៍។ឥឡូវនេះមានរយៈពេញ១ថ្ងៃហើយ ប៉ុន្តែ ប៉ូលីសនៅតែមិនទាន់ចាប់បានឃាតករនៅឡើយទេ។ ប៉ូលីសបានកោះហៅសាច់ញាតិខាងឪពុកកុមារីរងគ្រោះ៣នាក់ទៅសាកសួរ ប៉ុន្តែមិនមានការចាប់ខ្លួនទេ។រឿងនេះកំពុងបង្ករឲ្យមានកំហឹងយ៉ាងខ្លាំង នៅក្នុងប្រទេសឥណ្ឌា៕

image

 

Facebook Comments
Loading...