មនុស្ស១នាក់រងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍និងបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យខេត្ត ខណះដែលរបួសធ្ងន់ពេក

0
26364

កំពង់ឆ្នាំង៖ មនុស្ស១នាក់បានរងរបួសធ្ងន់ត្រូវបានស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្តដោយសារតែរងរបួសធ្ងន់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តនិងអ្នកជិះម៉ូតូ ។ ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង២៥នាទីថ្ងៃទី១២ធ្នូ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៧និង១១៨ចំណុចភូមិព្រៃតាមួងឃុំផ្សារស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។

IMG-20171212-WA0045

ប្រភពពីសមត្ថកិច្ចមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបាននិយាយអោយដឹងថាជនរងគ្រោះឈ្មោះហោហ៊ូវភេទប្រុសអាយុ៤៧ឆ្នាំរសន៉ក្នុងភូមិឃុំស្រុកកើតហេតុខាងលើជិះម៉ូតូម៉ាកហុងដាវ៉េវពណ៍ខ្មៅពាក់ស្លាកលេខគ្មានស្លាកលេខទិសដៅឆ្លងកាត់ចេញពីផ្លូវលំពីកើតទៅលិចខណះដែលរថយន្តម៉ាកហ៊ីយ៉ានដាយពណ៍សពាក់ស្លាកលេខ PP2A6702បើកបរដោយឈ្មោះអុលសំនាងភេទប្រុសអាយុ៣៥ឆ្នាំមុខរបបបើកបតរថយន្តរសនៅសង្កាត់បឹងរាំងខណ្ឌ័ដូនពេញក្រុងភ្នំពេញធ្វើដំណើរពីជើងទៅត្បូងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានខណះដែលប់កមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងជិះឆ្លងផ្លូវបណ្តាលអោយរងរបួសធ្ងន់ខ្ទេចប្រអប់ជើងខាងស្តាំនិងដួលបោកក្បាលនិងថ្នល់ជាតិនិងបានស្លាប់នៅពេលបញ្ជូនដល់មន្ទីពេទ្យខេត្ត ។

ក្រោយពេលកើតហេតុរថយន្តបង្ករួមនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានបញ្ជូនមកអធិការនគបាលស្រុកបរិបូរណ៍ធ្វើការសាកសួនិងក៍សាងឯកសារបញ្ជូនបន្តទៅការរិយាលយ័ចរាចរណ៍ផ្លូវគោកខេត្តចាត់ការបន្តតាមនិតិវិធីផងដែរ ដោយឡែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសានាំយកទៅធ្វើបុណ្យនៅលំនៅឋានតាមប្រពៃណី ។ វត្ថុតាងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគបាលការរិយាលយ័ចរាចរណ៍ផ្កូវគោកស្រុកបរិបូរណ៍នាំមករក្សាទុករងចាំដោះស្រាយតាមនិតិវិធីផងដែរ ។ ដោយ ៖ ជាវុត្ថា កំពង់ឆ្នាំង

IMG-20171212-WA0046

IMG-20171212-WA0041

IMG-20171212-WA0044

Facebook Comments
Loading...