ដូណាល់ត្រាំព្រមានប៉ាឡេស្ទីនបើហ៊ានលប់ចោលការចរចារជាមួយអាមេរិក

0
1270

នៅព្រឹកនេះលោកដូណាល់ត្រាំបានព្រមានប៉ាឡេស្ទីនដែលសម្រេចការលប់ចោលការចរចារជាមួយ លោកMike Penceអនុប្រធានាធិបតីអាមេរិក បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានប្រកាសទទួលស្គាល់ទីក្រុង ហ្សេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។

មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនបាននិយាយថា៖ប៉ាឡេស្ទីនមិនស្វា គមន៍លោកPenceទេ។ប្រជាជនប៉ាឡេស្ទីននឹងធ្វើមហាបាតុកម្មដ៏ធំមួយនៅព្រឹកថ្ងៃសុក្រនេះជាការតវ៉ា ចំពោះអាមេរិកបន្ទាប់ពីមានការប្រឆាំងក្នុងសហគមន៍ប្រទេមូស្លឹមទូទាំងពិភពលោក។

នយោបាយរបស់ ត្រាំក្នុងការទទួលស្គាល់ហ្សេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលបានទទួលការថ្កោលទោសយ៉ាងខ្លាំង ហើយដែលបណ្តាមេដឹកនាំអ៊ីស្លាមនិយាយថាវានឹងបង្កើតឲ្យមានការបែកបាក់ក្នុងពិភពមូស្លឹមដោយចៀសមិនផុតឡើយ៕

image

Facebook Comments
Loading...