អាពាហ៍ពិពាហ៍ភេទដូចគ្នាបានក្លាយទៅជាស្របច្បាប់នៅប្រទេសអូស្ត្រាលី

0
39611

នៅថ្ងៃនេះការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នានៅក្នុងប្រទេសអូស្ត្រាលីត្រូវបានក្លាយជាស្របច្បាប់ហើយ ក្រោយពីរដ្ឋាភិបាលបានចុះហត្ថលេខាហើយនោះ។ច្បាប់នេះត្រូវបានរដ្ឋសភាអូស្ត្រាលីពិភាក្សានិងអនុម័តកាលពីថ្ងៃ៧ធ្នូម្សិលមិញនេះ។

ក្រោយពីច្បាប់នេះត្រូវបានសភាអនុម័តហើយនោះ ពួកគេបានហៅព្រឹត្តិ ការណ៍នេះថាមានលក្ខណៈជាប្រវត្តិសាស្ត្រ ហើយគេបានធ្វើពិធីអបអរសាទរយ៉ាងគគ្រឹកគគ្រេង ដោយ មានលើកស្រាសំប៉ាញជល់កែវគ្នា និងច្រៀងចម្រៀងជាតិជាមួយគ្នាទៀតផង។

ក្រោយពីបានចុះហត្ថលេខាលើច្បាប់នេះនៅថ្ងៃសុក្រលោក នាយករដ្ឋមន្ត្រីអូស្ត្រាលីMalcolm Turnbull បាននិយាយថា៖អ្វីៗសព្វយ៉ាងត្រូវបានធ្វើរួចរាល់អស់ហើយ។វាបានក្លាយទៅជាច្បាប់ពេញលក្ខណៈ លើទឹកដីរបស់យើងហើយ៕

image

image

Facebook Comments
Loading...