អតីតកីឡាករដែលធ្លាប់ចូលរួមកីឡាអូឡាំពិក បានដួលសន្លប់ពេលរត់មកដល់ទីក្នុងការប្រកួតអត្តពលកម្មជើងឯកជាតិ

0
8772

ភ្នំពេញ: កីឡារត់ប្រណាំងចម្ងាយ១.៥០០ម៉ែត្រ កីឡាករគៀង សាម៉ននៃសមាគមកីឡាក្រសួងការពារជាតិដែលជាកីឡាវ័យចំណាស់ធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងប្រទេសអង់គ្លេសនោះបានដួលសន្លប់ពេលរត់មកដល់ទីក្នុងការប្រកួតអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៧នាព្រឹកថ្ងៃទី៧ធ្នូ ។

photo_2017-12-07_10-37-26

កិឡាករគៀង សាម៉នរត់ចម្ងាយ១.៥០០ម៉ែត្រដណ្ដើមបានចំណាត់ថ្នាក់លេខ ១ ដោយប្រើថិរវេលា៤នាទី២៣ វិនាទី៦៨ ។ ចំណាត់ថ្នាក់លេខ២បានទៅកីឡាករវ៉ាន់ ភារ៉ាមកពីខេត្តស្តឹងត្រែងរត់ក្នុងថិរវេលា៤នាទី២៦វិនាទី៤៥ និងចំណាត់ថ្នាក់លេខ ៣ បានទៅកីឡាករផាត សុភុតរាជធានីភ្នំពេញដែលរត់ក្នុងថិរវេលា៤នាទី២៩វិនាទី១០ ។
រត់១.៥០០ម៉ែត្រនារីចំណាត់ថ្នាក់លេខ ១បានទៅកីឡាការិនីប៊ូ សំណាងរាជធានីភ្នំពេញរត់ក្នុងថិរវេលា៥នាទី៤៩វិនាទី៩២ ។ ចំណាត់ថ្នាក់លេខ ២កីឡាការិនីសុខ ចាន់ឌឿនមកពីខេត្តតាកែវរត់ក្នុងថិរវេលា៦នាទី៣៧វិនាទី៧៥ និង ចំណាត់ថ្នាក់លេខ ៣ កីឡាការិនីម៉ី ស្រីមាសមកពីខេត្តកណ្ដាលដែលរត់ក្នុងថិរវេលា៦នាទី៤៩វិនាទី៧៥ ។
រត់២០០ម៉ែត្របុរសចំណាត់ថ្នាក់លេខ ១ កីឡាករប៉ែន សុគង់ក្រសួងការពារជាតិរត់ក្នុងថិរវេលា២៣វិនាទី១៧លេខ ២កីឡាករផាន ផាន់ឈីក្រសួងមហាផ្ទៃរត់ក្នុងថិរវេលា២៣វិនាទី៨៤ និង ចំនាតថ្នាក់លេខ ៣ កីឡាករព្រឿងភារុតខេត្តកពង់ឆ្នាំង រត់ក្នុងថិរវេលា២៤វិនាទី៤០ ។

រត់២០០ម៉ែត្រនារីលេខ ១ កីឡាការិនីដួង ស្រីភាពក្រសួងការពារជាតិរត់ក្នុងថិរវេលា២៧វិនាទី៥៧ លេខ ២ កីឡាការិនីប៊ូ ស៊ុនណារីរាជធានីភ្នំពេញរត់ក្នុងថិរវេលា៣០វិនាទី០០ និង ចំណាត់ថ្នាក់លេខ ៣ កីឡាការិនីកូន ដារ៉ែន ខេត្តកំពង់ឆ្នាំងរត់ក្នុងថេរវេលា៣០វិនាទី៦៨ ។

វិញ្ញាសាចោលដុំដែកនារីលេខ ១ កីឡាការិនីធឿន ម៉ារ៉ានាថក្រសួងការពារជាតិចោលបានចម្ងាយ៩,៥៨ម៉ែត្រ លេខ២កីឡាការិនីសំរិទ្ធ សូនីតា ខេត្តស្ទឹងត្រែងចោលបានចម្ងាយ៩,០៤ម៉ែត្រ និង ចំណាតថ្នាក់លេខ ៣កីឡាការិនី មឿន ស្រីនិចខេត្តព្រះវិហារ ចោលបានចម្ងាយ៥,៩៥ម៉ែត្រ ។

ចោលដុំដែកបុរសលេខ ១ កីឡាករស៊ឹម សាមឌីខេត្តស្ទឹងត្រែងចោលបានចម្ងាយ១២,០៣ម៉ែត្រ លេខ ២កីឡាករព្រំ សួស្ដីខេត្តព្រៃវែងចោលបានចម្ងាយ១០,១៥ម៉ែត្រ និង ចំណាតថ្នាក់លេខ ៣ កីឡាករកុល ថារីនខេត្តកណ្ដាល ចោលបានចម្ងាយ៨,៩៨ម៉ែត្រ ។

វិញ្ញាសាចោលថាសនារីលេខ ១ កីឡាការិនីប៉ិច ជំនោរ ក្រសួងមហាផ្ទៃចោលបានចម្ងាយ២៨,៣៥ម៉ែត្រលេខ២កីឡាការិនីដេត សុខានខេត្តសៀមរាបចោលបានចម្ងាយ២០,៩២ម៉ែត្រ និង ចំនាត់ថ្នាក់លេខ ៣ កីឡាការិនីសន ហៀ ខេត្តកណ្ដាលចោលបានចម្ងាយ១៨,៤៩ម៉ែត្រ ។

ចោលថាសបុរសចំណាត់ថ្នាក់លេខ ១ កីឡាករភិន មែលក្រសួងមហាផ្ទៃចោលបានចម្ងាយ២៧,០៦ម៉ែត្រ លេខ ២កីឡាករថន ពន្លកខេត្តព្រៃវែងចោលបានចម្ងាយ២៦,០៨ម៉ែត្រ និង ចំណាត់ថ្នាក់លេខ ៣កីឡាករលឿង ស៊ីថា ខេត្តសៀមរាបចោលបានចម្ងាយ២២,៩៥ម៉ែត្រ ។

photo_2017-12-07_10-37-54

Facebook Comments
Loading...