ខេត្តកំពង់ឆ្នាំងប្រារព្វទិវាពិលោកប្រយុទ្ធនិងជម្អឺអេដស៍០១ធ្នូក្រោមពាក្យស្លោកកម្ពុជាឆ្ពោះទៅសម្រេចអោយបាននៅគោលដៅសូន្យបី និង៩៥.៩៥.៩៥នៅក្នុងឆ្នាំ២០២៥

0
15503

កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងប្រារព្វទិវាពិភពលោកប្រយុទ្ធនិងជម្ងឺអេដស៍០១ធ្នូក្រោមពាក្យស្លោក កម្ពុជាឆ្ពោះទៅសំរេចអោយបាននូវសុន្យបីនិង៩៥.៩៥.៩៥ ។ ពិធីនេះបានប្រព្រិត្តទៅនៅថ្ងៃទី០៧២០១៧ម្សិលមិញក្រោមអធិបតីភាពប្រធានគណះកម្មការប្រយុទ្ធនិងជម្ងឺអេដស៍ខេត្តកំពង់ឆ្នាំងលោកសៀកគឹមលៀង និងប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងលោកហីណាតនិងមានការចូលរួមពីមន្ត្រីរាជការប្រជាពលរដ្ឋ៤៦៩នាក់ក្នុងនោះមានកុមារនិងអ្នកកើតជម្ងឺងេដស៍ចូលរំ៦២នាក់ផងដែរ ។

IMG-20171207-WA0142

អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធនិងជម្ងឺអេដស៍ខេត្តកំពង់ឆ្នាំងនិងលោកវិជ្ជបណ្ឌិត លឹមលៀងងួនបានអោយដឹងនូវរបាយការណ៍ថា៖នៅក្នុងរយះពេល៩ខែឆ្នាំ២០១៧អ្នកមកទទួលធ្វលតេស្តឈាមនៅក្នុងមណ្ឌល់សុខភាពទាំង៤២មណ្ឌល់និងមន្ទីពេទ្យខេត្តមានចំនួន១៥ពាន់៩៦៤នាក់ ។

ក្នុងនោះបានរកឃើញអ្នកដែលមានជម្ងឺអេដស៍ចំនួន៥២នាក់ស្មើនិង០.៣៣ភាគរយនៃអ្នកមកធ្វើតេស្តឈាម ។ មន្ទីពេទ្យបង្អែកខេត្តបានផ្តល់ថ្នាំព្យាបាលជម្ងឺឧិកាស់និយមនិងថ្នៃប្រឆាំងមេរោគអេដស្តបានចំនួន៧៤៧នាក់ ។ ក្នុងនោះមានកុមា៥៨នាក់និងបានពិនិត្យស្ត្រីមានផ្ទៃពោះចំនួន១ម៉ឺន២៦៩នាក់និងស្ត្រីស្មគ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស្តចំនួន៧ពាន់២៥៣នាក់ ក្នុងនោះលទ្ធផលជាវិជ្ជមានមានចំនួន៥នាក់ដោយឡែកក្រុមអ្នកថែទាំផ្ទុកអ្នកផ្ទុកនិងមេរោគអេដស្តនៅក្នុងខេត្តកំពង់ឆ្នាំងបច្ចុប្បន៍មានចំនួន៧៨៧នាក់ដែលគាំទ្រដោយអង្កកា២គឺCPRនិងCHEC(ស្លាប់អស់៥នាក់) ។

ប្រធានគណះកម្មាធិការប្រយុទ្ធនិងជម្ងឺះអេដស្តខេត្តកំពង់ឆ្នាំងលោកសៀកគឹមលៀងបានថ្លែងថា ទិវាពិភពលោកប្រយុទ្ធនិងជម្ងឺអេដស្តក្នុងឆ្នាំនេះបានរៀបចំឡើងក្នុងគោលបំណង.៖១ជំរុញអោយមានការចូលរួមទាំងអស់គ្នាក្នុងការឆ្លើយតបនិងការរីរាលដាលមេរោគអេដស៍ដល់ប្រជាជនកម្ពុជា ២ បង្ហាញនូវចំណេះដឹងពីភលប៉ះពាល់នៃមេរោគអេដស៍និងជម្ងឺអេដស៍ដល់ប្រជានកម្ពុជា ៣ បង្ហាញពីការគាំទ្រដល់អ្នកផ្ទុកគេរោគអេដស៍និងអ្នកជម្ងឺអេដស៍ ៤ បង្កើនការយល់ដឹងពីមេរោគអេដស៍ ៥ បំផុសចលនាសហគមន៍អោយចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបនិងការរីករាលដាលនៃមេរោគអេដស៍ ។

លោកសៀកគឺមលៀងក៍បានធ្វើការផ្តាំផ្ញើរដល់សមាជិកសមាជិការក្នុងអង្គពិធីថា៖ ចំពោះយុវជនត្រូវតមមិនរួមភេទមិនត្រូវភ្លើតភ្លើនកាេសប្បាយផ្លូវភេទ មិនត្រូវភ្លើតភ្លើននិងគ្រឿងញៀន ។ ចំណែកមនុស្សបេញវយ័ត្រូវតែស្មោះត្រងប្តី១ប្រពន្ធ១មិនត្រូវមានដៃគូស្នេហាច្រើន មិនត្រូវទិញសេវាផ្លូវភេទ ត្រូវប្រើស្រោមអនាមយ័ជានិច្ចនិងត្រឹមតែបើមានដៃគូក្រៅពីប្រពន្ធរបស់ខ្លួន បើត្រូវការរួមភេទជាមួយដៃគូផ្សេងៗក្រៅពីប្តីប្រពន្ធត្រូវតែប្រើស្រោមអនាមយ័និងកុំនិយមប្រើថ្នាំចាក់និងស្ត្រីគ្រប់រូបត្រូវយល់ដឹងអំពីជម្អឺអេដស៍ ។ នៅក្នុងពិធីនេះផងដែរគណះអធិបតីភ្ញៀវចូលរួមនិងសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានចែកអំណោយជុនដល់កុមារនិងស្ត្រីកើតជម្ងឺអេដស៍នៅក្រុងកំពង់ឆ្នាំង៦២នាក់ដែលម្នាក់ៗទទួលបានអង្ក៣០គីឡូក្រាមមីមួយកេះត្រីខ១យូនិងថវិការ៦ម៉ឺនរៀលជាអំណោយរបស់សាខាកាកបាទក្រហមខេត្តនិងថវិការរបស់គណះកម្មការប្រយុទ្ធនិងជម្ងឺអេដស៍ខេត្តផងដែរ គួបញ្ជាក់ផងដែរថាកម្ពុជាបានកំណត់ថានិងលុបបំបាត់មិនអោយលើតមានកាេឆ្លងពីម្តាយមកកូននិងការចម្លងថ្មីត្រឹមឆ្នាំ២០២០ប៉ុន្តែគម្រោងនោះត្រូវគេបារម្ភថាអាចនិងមិនសម្រេចបានទេបើសិនជាមានបើជាឧបសគ្គរារាំងមួយនៅតែមិនអាចដោះស្រាយបាន ។

ឧបសគ្គនោះគឺក្រុមដែលលាកមុខមិនហ៊ានមកទទួលការធ្វើតេស្តនិងមិនចូលរួមនិងក្នុងកិច្ចការសហប្រតិបត្តការនេះ ។ កម្ពុជាបច្ចុប្បន៍មាអ្នករសនៅក្នុងមេរោគអេដស៍ចំនួន៧ម៉ឹន៤ពាន់នាក់ក្នុងនោះគឺមាន៥ម៉ឺន៥ពាន់នាក់ដែលបានមកទទួលការថែទាំសុខភាពជាប្រចាំពីគ្រូពេទ្យជំនាញ ចំណែកប្រមាណជា១ម៉ឺន៩ពាន់នាក់ផ្រេងទៀតគឺមិនទាន់បានចូលមកទទួលយកសេវាថែទាំនោះឡើយ ។ ទោះជាយ៉ាងណាក៍ដោយអត្រាឆ្លងមេរោគអេដស៍សម្រាប់ប្រជាជនកម្ពុជាទូទៅក្នុងឆ្នាំ២០១៦ត្រូវបានគេពណ៍រនាថាមានការថោយចុះដល់ត្រឹម០.៦%បើប្រៀបនិងឆ្នាំ២០១៥មាន១.៧%ដោយឡែកក្រុមបុរសស្រឡាញ់បុរសនិងក្រុមបំប្លែងភេទធ្លាក់មកដល់២.១%នៅក្នុងឆ្នាំ២០១១ដែលថយចុះពី៥.៨%នៅឆ្នាំ២០០៥ ៕ ជាវុត្ថា កំពង់ឆ្នាំង

IMG-20171207-WA0143

IMG-20171207-WA0145

IMG-20171207-WA0146

IMG-20171207-WA0148

IMG-20171207-WA0150

IMG-20171207-WA0152

Facebook Comments
Loading...