ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជួបសហព័ន្ធជាតិចំនួន១០ ដើម្បីរៀបចំផែនការសម្រាប់ឆ្នាំ២០២៣

0
11396

ភ្នំពេញ: ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកថោង ខុន បានជួបជាមួយសហព័ន្ធជាតិចំនួន១០ដើម្បី ការរៀបចំផែនការសម្រាប់ឆ្នាំ២០២៣ និង បញ្ហាប្រឈមនានា ។ សហព័ន្ធជាតិទាំង១០នោះមានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា សហព័ន្ធចំបាប់ កាយសម្ព័ន្ធ សីប៉ាក់តាក្រ និង ឈិនឡូនកម្ពុជា វ៉ូវីណាម បាល់ទាត់ បាល់ទះ តេក្វាន់ដូWTF វាយកូនបាល់ និង បាល់បោះ ។ គ្រប់សហព័ន្ធជាតិទាំងអស់មានមូលហេតុប្រហាក់ប្រហែលគ្នាគឺបញ្ហាថវិកា និង ទីកន្លែងហ្វឹកហាត់ ។

លោកម៉ៃ តុលាអគ្គលេខាធិការស្ដីទីសហព័ន្ធបាល់ទាត់ បានរៀបចំសាលាបាល់ទាត់បាន១២ខេត្តហើយនៅខែមីនាឆ្នាំ២០១៨ យុទ្ធនាការបង្កើតសាលាឲ្យបាន២៥រាជធានី-ខេត្តនឹងត្រូវបញ្ចប់ ។ លោកអះអាងទៀតថាបន្ទាប់ពីបញ្ចប់យុទ្ធនាការបង្កើតសាលាបាល់ទាត់បាន២៥រាជធានី-ខេត្តហើយនោះសហព័ន្ធនឹងបញ្ជូនគ្រូបង្វឹកចំនួន១០០នាក់ឲ្យចុះទៅបណ្ដុះបណ្ដាលនៅរាជធានី-ខេត្តទាំងនោះដែលក្នុងមួយសប្ដាហ៍ហ្វឹកហាត់ឲ្យបាន៥ថ្ងៃ ។

អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់បាននិយាយថា សហព័ន្ធមួយនេះត្រូវមានកីឡាករ-កីឡាការិនីល្អៗតាមរយៈការបង្កើតកម្មវិធីMini Tennis តាមសាលារៀន តាមមជ្ឈមណ្ឌលកុមារកំព្រា ។ការលេងលើទីលានតូចៗធ្វើឲ្យក្មេងសប្បាយហើយចង់លេងកីឡាវាយកូនបាល់ដែលនេះជាឱកាសមួយធ្វើឲ្យសហព័ន្ធបញ្ជូនគ្រូទៅមើលទេពកោសល្យរបស់ពួកគេ ។

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធលោកណយ ផាណា បាននិយាយឲ្យដឹងដែរថាពេលនេះលោកបានរៀបចំកីឡាករ-កីឡាការិនីវ័យក្មេងដែលមានសមត្ថភាពបានច្រើនគ្រាន់បើដែរ ព្រោះលោកមិនពន្យារពេលទេឆ្នាំ២០២៣កាន់តែរំកិលមកកៀកហើយ ។

លោកហែម សំណាង អនុប្រធាន ខេមរសហព័ន្ធតេក្វាន់ដូបាននិយាយឲ្យដឹងថាសហព័ន្ធលោកមិនទាន់បានរៀបចំផែនការសមៃរាប់ឆ្នាំ២០២៣នៅឡើយទេតែបានរៀបចំផែនការប្រចាំឆ្នាំ និង ផែនការក្នុងអាណត្តិ ។

លោកប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកថោង ខុន នឹងចំណាយពេលជួបជាមួយសហព័ន្ធជាតិដទៃទៀតរៀងរាល់ថ្ងៃអង្គារ ។
photo_2017-12-05_13-07-01

Facebook Comments
Loading...