រាជធានីភ្នំពេញដណ្ដើមបានមេដាយមាសច្រើនជាងគេ សំរាប់កីឡាកាយសម្ព័ន្ធ

0
13685

ភ្នំពេញ: ក្នុងការប្រកួតនេះគេសង្កេតឃើញថារាជធានីភ្នំពេញដណ្ដើមបានមេដាយមាសច្រើនជាងគេគ៍បាន រហូតដល់ទៅ៤គ្រឿងក្នុងខណៈដែលខេត្តក្រចេះ ខេត្តតាកែវ និង ខេត្តកំពង់ឆ្នាំដណ្ដើមបានតែ ៣គ្រឿងដូចគ្នានោះ។ 

24172648_1757765467567589_1961533496_n [800x600]

លោកថោង ខុនប្រមុខអូឡាំពិកកម្ពុជានិង ជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតនេះ ។ ការប្រកួតកីឡាកាយសម្ព័ន្ធដែលចាប់ផ្ដើមពីថ្ងៃទី២៤ មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៩វិច្ឆិកា ។

កាយសម្ព័ន្ធមាន២ប្រភេទគឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក(AerobicGymnastic) និងកាយសម្ព័ន្ធអាទីស្ទិក (ArtisticGymnastic)។ សម្រាប់កាយស្ព័ន្ធអាទីស្ទិកមានតែសម្រាប់បុរសប៉ុណ្ណោះដែលក្នុងនោះមានវិញ្ញាសាសំដែងលើឧបករណ៍ទាំង៥គឺលើកម្រាល សេះលោត សេះកង របារស្រប កង និង លើរបារនឹង ។វិញ្ញាសាជំនាញជាមួយឧបករណ៍សេះលោតVaulting Table man)ឧបករណ៍ជំនាញសេះកង(Pommel Hors)ជំនាញលើកម្រាល(Floor Man) ជំនាញកង(Ring) ជំនាញរបានឹង(High Bar)ជំនាញរបារស្រប(Parrallel Bars) និង សំដែងជាក្រុម៦នាក់ ។

ចំពោះវិញ្ញាសាអាអេរ៉ូប៊ិកវិញនោះមានអាអេរ៉ូប៊ិកឯកត្តជនបុរស(Man Individual) ឯកត្តជននារី(WomanIndividual)គូចម្រុះបុរស-នារី(Mix Pair)អាអេរ៉ូប៊ិកទ្រីយ៉ូបុរស-នារី(Trio) និង សំដែងជាក្រុម ៥ នាក់ ។

លោកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធបានប្រកាសជាថាសម្រាប់ឆ្នាំនេះលុយរង្វាន់បានត្រូវបង្កើនទ្វេរដង។បណ្ដាឆ្នាំកន្លងមកអ្នកដែលបានចំណាត់ថ្នាក់លេខ១បានរង្វាន់១៥០.០០០រៀលតែឆ្នាំនេះសហព័ន្ធបង្កើនដល់៣០០.០០០រៀល។ចំណាត់ថ្នាក់លេខ២រាល់ឆ្នាំបាន១០០.០០០រៀលឆ្នាំនេះបង្កើនដល់២៤០.០០០រៀលនិងចំណាត់ថ្នាក់លេខ៣ដែលរាល់ឆ្នាំបាន៨០.០០០រៀលនោះឆ្នាំនេះបង្កើនដល់១៥០.០០០រៀល។គួរបញ្ជាក់ថាការប្រកួតឆ្នាំនេះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាចំណាយថវិកាអស់ប្រមាណ៦៣លានរៀល ។

24203544_1757765464234256_1426920596_n [800x600]

24252271_1757765487567587_1697287416_n [800x600]

Facebook Comments
Loading...