នៅប៉ុន្មានម៉ោងមុននេះ នៅឯក្រុមប្រឹក្សាអង្គការសហប្រជាជាតិលោកស្រីNikki Haleyឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប.បានប្រកាសថា លោកប្រធានាធិបតីដូណាល់ត្រាំបានស្នើឲ្រប្រទេសចិនកាត់ផ្តាច់ជំនួយ ប្រេងទាំងអស់ទៅកានប្រទេសកូរ៉េខាងជើង។
លោកស្រីបានថ្លែងទៀតថា៖អាមេរិកមិនមានបំណងណា មួយបង្ករសង្គ្រាមជាមួយកូរ៉េខាងជើងទេ ប៉ុន្តែរបបកូរ៉េខាងជើងនឹងត្រូវបំផ្លាញចោលតែម្តងប្រសិនបើស ង្គ្រាមផ្ទុះឡើងមែននោះ។ ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលសារជា ថ្មីទៀតកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ។
កាំជ្រួចសាកល្បងលើកនេះបាញ់បានកំពស់៤.៤៧៥គីឡូម៉ែត្រ គឺ១០ដងខ្ពស់ជាងការបាញ់សាកល្បងលើកមុន ហើយដែលលោកគីម ជុងអ៊ុនបានប្រកាសថា ពេលនេះ កូរ៉េខាងជើងអាចមានលទ្ធភាពវាយលុកទៅដល់គ្របគោលដៅទាំងអស់របស់សហរដ្ឋអាមេរិក៕
Facebook Comments
Loading...