ផេះភ្នំភ្លើងនៅកោះបាលីបង្ខំឲ្យបិទព្រលានយន្តហោះឈានចូលដល់ថ្ងៃទី២ហើយ

0
21537

កំសួលផ្សែងដ៏ខ្មៅងងឹតរួមជាមួយនឹងផេះបានជះទៅលើមេឃមានកម្ពស់ដល់ទៅ៣គីឡូម៉ែត្រពីលើកំពូលភ្នំភ្លើងAgungដែលភ្នំភ្លើងនេះបានផ្ទុះឡើងកាលពីសប្តាហ៍មុន។នៅថ្ងៃចន្ទនេះមន្ត្រីបានប្រកាសអាសន្នជាថ្មីម្តងទៀតដោយសារថាភ្នំភ្លើងនេះនឹងបញ្ចេញកម្លងកាន់តែខ្លាំងថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះទៀត។

ប្រជាជនប្រមាណ១០០.០០០ដែលរស់នៅតំបន់ក្បែរៗនោះត្រូវបានបង្ខំឲ្យជម្លៀសខ្លួនចេញដើម្បីសុវត្ថិភាព។ ចំណែកផ្លូលអាកាសវិញក្រសួងដឹកជញ្ជូនបានសម្រេចបិទព្រលានយន្តហោះ នៅថ្ងៃចន្ទ័សម្រាប់រយៈពេល២៤ម៉ោងបន្តទៀត ដោយលប់ចោលជើងហោះហើរជាង៤០០និងធ្វើឲ្យអ្នក ដំណើរ៥៩.០០០នាក់ត្រូវខកដំណើរ។ហើយនៅថ្ងៃអង្គារម្សិលមិញនេះអាជ្ញាធរបានសម្រេចពន្យារពេលរហូតដល់ថ្ងៃពុធនេះមួយថ្ងៃទៀត៕

image

image

image

image

Facebook Comments
Loading...