សុន្ទរកថារបស់សម្តេចប៉ាបអត់មាននិយាយពីបញ្ហាជនជាតិរ៉ូហ៊ីងយ៉ាមួយម៉ាត់សោះ

0
73360

សម្តេចប៉ាបFrancis បានថ្លែងសុន្ទរកថាគន្លឹះមួយក្នុងពេលដែលព្រះអង្គកំពុងបំពេញទស្សនកិច្ចទៅ កាន់ប្រទេសមីយ៉ាន់ម៉ា ដែលនៅក្នុងសុន្ទរកថានោះព្រះអង្គបានទាមទារឲ្យមានការគោរពគ្នាទៅវិញទៅមករវាងជនជាតិទាំងអស់នៅក្នុងប្រទេសនេះ ប៉ុន្តែព្រះអង្គអត់មាននិយាយមួយម៉ាត់ណាសោះអំពីសហគមន៍ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាដែលកំពុងរងការកៀបសង្កត់ដ៏ធ្ងន់ធ្ងរនោះ។

ពួកក្រុមសិទ្ធិមនុស្សបានទាមទារយ៉ាងខ្លាំងឲ្យព្រះអង្គមានបន្ទូលអំពីជនជាតិរ៉ូហ៊ីងយ៉ា ប៉ុន្តែព្រះអង្គបែរជាខកខានទៅវិញ។ ទោះជាយ៉ាងណាក្តីសហគមន៍អ្នកកាន់សាសនាគ្រឹះ ក្នុងប្រទេសមីយ៉ាន់ម៉ាបានថ្វាយយោបល់ដល់ព្រះអង្គថា ប្រការដែលព្រះអង្គមិនមានបន្ទូលអំពីករណីជនជាតិរ៉ូហ៊ីងយ៉ានេះ គឺត្រឹមត្រូវណាស់ ប្រសិនបើមិនដូច្នោះទេ សហគមន៍អ្នកកាន់សាសនាគ្រឺះប្រាកដជាប្រឈមនឹងការលំបាកជាមិនខាន៕

image

image

Facebook Comments
Loading...