ប្រធានខេមរសហព័ន្ធតេក្វាន់ដូកម្ពុជាជួបប្រធានតេក្វាន់ដូពិភពលោក

0
15201

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ជួន ណារ៉ុន និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូបានអញ្ជើញទៅហ្វឹកហាត់ពិសេសនៅទីស្នាក់ការធំ Kukkiwon( World Taekwondo Headquarter) ។

ការហ្វឹកហាត់ពិសេសនេះ គឺហាត់ជាមួយគ្រូធំ(Grand Master)ប្រចាំ Kukkiwon គឺលោកHwang Insik តែម្ដង។ ក្រៅពីការហ្វឹកហាត់ពិសេសនេះលោករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយប្រធានKukkiwonដែលក្នុងនោះលោកប្រធានតេក្វាន់ដូពិភពលោករូបនេះសំណូមពរឲ្យកម្ពុជាពង្រីកការបណ្ដុះបណ្ដាលតេក្វាន់ដូតាមសាលារៀនដែលបញ្ហានេះសាលារៀនជាច្រើននៅកម្ពុជាបានធ្វើទៅហើយនោះ ។

លោកOh Hyun Deuk ដែលជាប្រមុខ Kukkiwonបានសន្យាបន្តជួយដល់តេក្វាន់ដូកម្ពុជាតទៅទៀតហើយ លោករដ្ឋមន្រ្តីក៏បានអញ្ជើញប្រធានតេក្វាន់ដូរូបនេះមកចូលរួមក្នុងព្រឹត្តិការណ៍ហាម៉ាដាន់នៅកម្ពុជាដែលមានអត្តពលិកលើពិភពលោករាប់ពាន់នាក់ចូលរួមដែលព្រឹត្តិការណ៍នឹងធ្វើនៅដើមខែធ្នូខាងមុខនេះ ។

23782242_321890378217624_1259363162_n

23772400_321890431550952_477771202_n

Facebook Comments
Loading...