លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង និងលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង ព្រមទាំង លោក-លោកស្រីសមាជិកក្រុមប្រឹក្សា-គណៈអភិបាល គណៈនាយក នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខលោក យន់ ចាន់ ចៅសង្កាត់ទួលស្វាយព្រៃទី២ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គ្លីនិកវិសាលសុខ។ ក្នុងនោះផងដែរលោកអភិបាលខណ្ឌ បានផ្តល់ថវិកាមួយចំនួនដើម្បីសម្រាលដល់ការព្យាបាល និងជូនពរលោក យន់ ចាន់ ចៅសង្កាត់ទួលស្វាយព្រៃទី២ ឆាប់ជាសះស្បើយជម្ងឺ ដើម្បីបន្តដឹកនាំរដ្ឋបាលសង្កាត់បន្តទៀត។
Facebook Comments
Loading...