សារធាតុញៀនចូលខ្លួន កូនតិរិច្ឆាន ហ៊ានលើកដៃសម្លា..ប់ឪពុ.កបង្កើតរបស់ខ្លួននឹងត្រសេះ ស្លា..ប់ ដោយសារតែឪពុ.កហាមមិនឲ្យជក់គ្រឿងញៀន

0
196

កំពង់ធំ ៖ ដោយសារតែសារធាតុញៀនគ្រឿងញៀននៅក្នុងខ្លួ បុរសម្នាក់ ហ៊ានលើកដៃសម្លា..ប់ឪពុ.កបង្កើតរបស់ខ្លួនដោយគ្រាន់តែឪពុកប្រដៅមិនអោយជក់គ្រឿងញៀន តែត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច អូរដងដឹង ក្រុមហ៊ុនCRCK1ស្ថិតនៅភូមិស្រែវាល ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ឈ្មោះ គង់ ឈី ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាកូនដោយបានកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាឪពុកបង្កើតរបស់ខ្លួនឈ្មោះ សឹង គង់ អាយុ៦២ឆ្នាំ នឹងត្រសេះ ចំក្បាល បណ្ដាលអោយស្លា..ប់ភ្លាមៗតែម្ដង។

សមត្ថកិច្ចបានបន្តថា ករណីឃាតកម្មនេះ មូលហេតុ ដោយសារជនសង្ស័យខឹងឪពុករបស់ខ្លួន ប្រដៅមិនអោយជក់គ្រឿងញៀន។

ក្រោយពីបានចាប់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរដើម្បីកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី៕

Facebook Comments
Loading...