កងរាជអាវុធហត្ថស្រុកត្រពាំងប្រសាទ ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទរួមភេទជាមួយអនីតិជនរហូតមានផ្ទៃពោះ១ខែកន្លះ ក្នុងភូមិជាមួយគ្នា

0
193

ខេត្តឧត្តរមានជ័យ ៖ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកត្រពាំងប្រាសាទ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានចុះចាប់ជនសង្ស័យម្នាក់ តាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះ ពីបទរួមភេទជាមួយអនីតិជនបានសម្រេចរហូតមានផ្ទៃពោះ ១ខែកន្លះ រស់នៅភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មូលដ្ឋានស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ក្រូច ផាត ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិដីក្រហម ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (តាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះ) ឈ្មោះ វ៉ែន សំណាង ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុចភូមិ ឃុំជាមួយគ្នា កុមារីរងគ្រោះឈ្មោះ ស. ស.ន រហូតមានផ្ទៃពោះ ១ខែកន្លះ រស់នៅភូមិ ឃុំជាមួយគ្នា។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូន ទៅសាលាដំបូងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបន្តីតិវិធីច្បាប់៕

 

Facebook Comments
Loading...