ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌបឹងកេងកង បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ

0
420

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងនៃរដ្ឋបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះ ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង និងលោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ បានឯកភាពគ្នា រួមគ្នាបង្ហាញឆន្ទៈគាំទ្រដល់គម្រោងព្រែកជីកហ្វូណន ដោយនាំគ្នាស្រែកជ័យឃោស នៅមុខសាលាខណ្ឌ ដើម្បីបង្ហាញពីការគាំទ្រដល់ សម្ដេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិតរៀបចំគម្រោងព្រែកជីក ហ្វូណននេះឡើង ដែលគម្រោងនេះមានសារៈប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រទេសជាតិ ដោយបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើចរាចរតាមផ្លូវទឹក ការផ្គត់ផ្គង់ទឹកសម្រាប់ការងារកសិកម្ម ការងារនេសាទនិងសារៈប្រយោជន៍ផ្សេងៗទៀត។ ទាំងនេះគឺជាការរួមចំណែកលើកកម្ពស់ សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល៕

Facebook Comments
Loading...