លោកសុខ សម្បត្តិ ដឹកនាំសមាជិក សមាជិកា ព្រមទាំងប្រជាពលរដ្ឋចូលអបអរសាទរ និងរាំលេងកំសាន្ត ការប្រគុំតន្ត្រីរបស់ក្រុមនាយកុយ

0
366

ភ្នំពេញ ៖ លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សកម្ពុជាខណ្ឌបឹងកេងកង ដឹកនាំសមាជិក សមាជិកា ព្រមទាំងប្រជាពលរដ្ឋចូលរួមជាច្រើនព្រមទាំងប្រជាជនបរទេសផងនោះ បានចូលអបអរសាទរ និងរាំលេងកំសាន្ត ការប្រគុំតន្ត្រីរបស់នាយកុយ នៅស្តុបបូកគោ ក្នុងខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិ បានសំដែងនូវការស្វាគមន៍ គោរព អរគុណ និង ដឹងគុណ ដ៍ជ្រាលជ្រៅបំផុតចំពោះ សមាជិក សមាជិកាបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋាន ជាពិសេស យុវជនដែលបានចូលរួម យ៉ាងច្រើនកុះករ គាំទ្រដល់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាង ការពារ និង អភិវឌ្ឍមូលដ្ឋាន នាពេលកន្លងមក ហើយបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការឃោសនារបស់គណបក្សប្រជាជនកម្ពុជាប្រកបដោយវិចារណញាណ និងភាពថ្លៃថ្នូរ ផ្សារ ភ្ជាប់នូវភាពនឹងនរ ដែលនេះកាន់តែធ្វើឲ្យប្រជាជនបានឃើញច្បាស់ នូវតួនាទីជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបំរើប្រទេសជាតិ ប្រជាពលរដ្ឋ រយៈពេល ជាង៤០ឆ្នាំកន្លងមក។

លោកបន្តថា មកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋ បានធ្វើការសម្រេចចិត្តរួចហើយក្នុងការជ្រើសរើសយកគណបក្សណាមួយ ឲ្យបន្តដឹកនាំ និងបម្រើបងប្អូន សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត។ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានផ្សារភ្ជាប់បម្រើប្រជាជននៅគ្រប់កាលៈទេសៈ ដែលនាំមកនូវ សមិទ្ធិផលយ៉ាងធំធេងក្នុងរយៈពេលជាង៤០ឆ្នាំមក ហើយក៍ជាគណបក្សដែលមានកម្មវិធីនយោបាយត្រឹមត្រូវ និង សមត្ថភាពដឹកនាំ អាចជំនះរាល់ឧបសគ្គនិងការលំបាកទាំឡាយរបស់ជាតិ ជាគណបក្សដែលហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។

ជាចុងក្រោយលោក ប្រធានគណៈកម្មាធិការគណបក្សកម្ពុជាខណ្ឌបឹងកេងកង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីប្រទេសមានការអភិវឌ្ឍន៍ និងគ្មានសង្គ្រាម៕

 

Facebook Comments
Loading...