ភ្នំពេញ ៖ យុវជនជំនាន់ក្រោយដែលស្រឡាញ់សន្តិភាពក្រោមដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញមុខមកប្រតិកម្មចំពោះសកម្មភាពនយោបាយដ៏ស្មោគគ្រោក និងជាអ្នកនយោបាយចាស់វស្សាអសមត្ថភាពលោក សម រង្សុី ដែលជារឿយបង្កើតរឿងរ៉ាវបង្ករការចលាចរញុះញ៉ងបោកបញ្ឆោតក្នុងសង្គម។ ថ្មីៗនេះអ្នកនយោបាយឈរក្រៅស្រុករូបនេះក៏បានអំពាវនាវឲ្យអ្នកទៅបោះឆ្នោតជ្រើសតាំងណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ គូសសន្លឹកចោលដើម្បីបំពេញមហិច្ឆតាបក្សពួកគេបំរើពួកអមិត្ត។
ជុំវិញសកម្មភាពនយោបាយរបស់លោក សម រង្សុី ក្នុងនាមជាពាណិជ្ជករ និងជាអ្នកស្រឡាញ់សន្តិភាពផងដែរនោះ ម្ចាស់ក្រុមហ៊ុន Galaxy Navatra Group លើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃសុក្រ ទី១៤ ខែកក្កដានេះ បានចេញមកបង្ហាញទស្សនៈប្រៀបធៀបសកម្មភាពរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងទណ្ឌិត សម រង្សុី។
មែនទែនទៅអ្នកឧកញ៉ាបានបញ្ជាក់ហើយថា លោកមិនចង់អសីលធម៌ចំពោះមនុស្សដែលមានវ័យចំណាស់ជាងឡើយ។ តែដោយសារសកម្មភាពលោក សម រង្សុី តែងព្យាយាមញុះញង់បំផ្លាញជាតិ និងព្យាយាមញុះញង់បំផ្លាញអាយុជីវិតប្រជាពលរដ្ឋ។ ដូច្នេះអ្នកឧកញ៉ាត្រូវបង្ខំចិត្តត្រូវឆ្លើយតបមនុស្សអត់សមត្ថភាព សម រង្ស៊ី មិនចាំបាច់ប្រៀបផ្ទឹមជាមួយអ្នកណាទេ វាស់ស្ទង់ជាមួយអ្នកឧកញ៉ាបានហើយ។
អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន Galaxy Navatra Group បានប្រៀបធៀបវាស់ស្ទង់សកម្មភាពរវាងអ្នកឧកញ៉ា និងលោក សម រង្សុី ចំនួន ១៣ចំណុចដូចខាងក្រោម៖
- ខ្ញុំ ឡេង ណាវ៉ាត្រា ហ៊ានបូជាជីវិតដើម្បីជាតិ
សម រង្ស៊ី កំសាករត់ចោលស្រុកដើម្បីប្រយោជន៍ផ្ទាល់ខ្លួន
- ខ្ញុំ ឡេង ណាវ៉ាត្រា ហ៊ានលះបង់ធនធាន ផ្ទាល់ខ្លួនដើម្បីជាតិ
សមរង្ស៊ី កុហកប្រជាពលរដ្ឋ ដែលយល់ដឹងទាបប្រមូលលុយ ដាក់ហោប៉ៅផ្ទាល់ខ្លួន។
3.ខ្ញុំ ឡេង ណាវ៉ាត្រា កើតកូនអ្នកក្សត់ឪពុករែកដីយល់អារម្មណ៍អ្នកខ្សត់តស៊ូដល់ថ្ងៃនេះ
សម រង្ស៊ី ទៅរៀននៅបរទេសតាំងពីតូចគឺមិនយល់ពីប្រជាពលរដ្ឋគឺថាគ្មានឃើញអ្វីជោគជ័យក្រៅពីបោកប្រាស់គេប្រជាពលរដ្ឋ។
- ខ្ញុំអាយុនៅក្មេង មានពេលវេលាបំរើជាតិ
សម រង្ស៊ី ហួសអាយុ ធ្វើការហើយ។
- ខ្ញុំ ឡេង ណាវ៉ាត្រា មានគុណធម៌ចំពោះអ្នកនៅជុំវិញខ្លួន
សម រង្ស៊ី គ្មានគុណធម៌ ធ្វើបាបគេត្រូវគេរត់ចោលអស់ ពេលគេដឹងពីអត្តចរិតពិត។
- ខ្ញុំ ឡេង ណាវ៉ាត្រា ជួយសង្គមដោយមិនចង់បានតួនាទី មិនចង់បានប្រយោជន៍
សម រង្ស៊ី បោកប្រជាជននៅក្នុងសង្គមដើម្បីចង់ធ្វើធំ។
- ខ្ញុំ ឡេង ណាវ៉ាត្រា អត់មានពូជក្ប-ត់ជាតិ
សម រង្ស៊ីមានពូជក្ប-ត់ជាតិ
- ខ្ញុំ ឡេង ណាវ៉ាត្រា គោពជាតិសាសនាព្រះមហាក្សត្រ
សម រង្សុីប្រមា-ថព្រះមហាក្សត្រ
- ខ្ញុំ ឡេង ណាវ៉ាត្រា ជួយអោយប្រជាជនរាប់មុឺននាក់មានការងារធ្វើ
សម រង្សុីប្រើល្បិចថោ-កទាបចាក់រុកអោយបរទេសផ្ដាច់ជំនួយពីប្រទេសកម្ពុជា
- ខ្ញុំ ឡេង ណាវ៉ាត្រា មានទំនួលខុសត្រូវក្នុងការដឹកនាំ
សម រង្សុីគ្មានទំនួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ
- ខ្ញុំ ឡេង ណាវ៉ាត្រា តែងបង្កើតប្រយោជន៍សម្រាប់ជាតិ
សម រង្សុីតែងតែងបង្កើតព្រឹត្តិការណ៍អាក្រក់បង្កភាពច.លាចលសង្គម និង បរើនយោបាយទុច្ចរិ-តបំបែកសាមគ្គីជាតិ
- ខ្ញុំ ឡេង ណាវ៉ាត្រា គ្មានទោសជាទណ្ឌិត
សម រង្សុីមានទោសជាទណ្ឌិត
- ខ្ញុំ ឡេង ណាវ៉ាត្រា មានឈាមស្នេហាជាតិ
សម រង្សុី មានឈាមបំផ្លាញជាតិ
ជាចុងក្រោយអ្នកឧកញ៉ាបានគូសបញ្ជាក់បន្ថែមថា «ជឿ សម រង្ស៊ី ស្មើនឹងជឿជនក្បត់ជាតិ យើងគ្រប់គ្នាប្រឆាំងដាច់ខាតនិងជនក្បត់ជាតិសមរង្ស៊ី»៕